|
|
|
ក្រុមអ្នកមានបុណ្យ Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa ។

កាលពីរដូវកាលដោះដូរកីឡាករក្នុងខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។

គួរបញ្ជាក់ផងដែរថា Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕
ប្រភព ៖ Sky Sport
យោងតាម L'Equipe ក្លឹប Real Madrid កំពុងរៀបចំការផ្លាស់ប្តូរដ៏សំខាន់មួយនៅរដូវក្តៅសម្រាប់ខ្សែបម្រើ Rodri របស់ក្លឹប Manchester City ខណៈដែលពួកគេកំពុងស្វែងរកខ្សែបម្រើកណ្តាលដ៏ឆ្នើមម្នាក់។...
ក្លឹប Inter Miami បានបញ្ជាក់ជាផ្លូវការអំពីការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Casemiro សញ្ជាតិប្រេស៊ីល ដោយគ្មានតម្លៃខ្លួន សម្រាប់យុទ្ធនាការ Major League Soccer នាពេលខាងមុខ។ ខ្សែបម្រើការពារដែលមានបទពិសោធន៍រូបនេះ បានមកដល់បន្ទាប់ពីការចាកចេញរបស់គាត់ពីក្លឹប Manchester United ដោយនាំមកនូវភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងបទពិសោធន៍ដ៏ទូលំទូលាយក្នុងការឈ្នះពានរង្វាន់អឺរ៉ុប មកកាន់រដ្ឋ Florida។...
យោងតាម ElDesmarque ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona ស្ទើរតែប្រាកដជានឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅនេះ ខណៈដែលក្លឹបកំពុងស្វែងរកដើមទុនផ្ទេរថ្មី។...
យោងតាមលោក Fabrizio Romano ក្លឹប Chelsea និង Aston Villa បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរកីឡាករ Alejandro Garnacho ទៅកាន់ក្លឹប Villa Park ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាម COPE ក្លឹប Real Madrid មិនទាន់បានបញ្ចប់ការផ្ទេរកីឡាករនៅរដូវក្តៅរបស់ពួកគេនៅឡើយទេ ហើយនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសំខាន់របស់ក្រុម Manchester City គឺ Rodri។...