|
|
|
Barcelona បានចាប់ផ្តើមកិច្ចពិភាក្សាបន្តកុងត្រាជាមួយខ្សែការពារ Eric Garcia ដោយកីឡាករបានបញ្ជាក់ពីព័ត៌មាននេះ។
ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញមានកុងត្រារហូតដល់ឆ្នាំ 2026 ប៉ុន្តែ Barca ចង់បានគាត់នៅក្លឹបដើម្បីជៀសវាងការបាត់បង់គាត់ដោយឥតគិតថ្លៃ។
Garcia បានបញ្ជាក់ក្នុងអំឡុងពេលជជែកជាមួយ Jijantes FC ថា យើងបានចាប់ផ្តើមនិយាយអំពីការបន្ត ។
កីឡាករវ័យ24ឆ្នាំក៏បានបញ្ចេញយោបល់ពីក្តីសុបិនចង់ក្លាយជាប្រធានក្រុម Barca ផងដែរ។ លោកបានថ្លែងថា នរណាដឹង។ ខ្ញុំអាចនឹងក្លាយជាបេក្ខភាពប្រធានក្រុមនៅពេលអនាគត។
Garcia ត្រូវបានកោតសរសើរដោយគ្រូបង្វឹករបស់ Barca លោក Hansi Flick សម្រាប់ភាពបត់បែនរបស់គាត់។ គាត់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតិចតួចក្នុងក្រុមដែលអាចលេងបានទាំងខ្សែការពារកណ្តាល ខ្សែការពារស្តាំ និងខ្សែការពារឆ្វេង។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...