|
|
|
Lionel Messi បានវិលត្រឡប់មកកាន់កីឡដ្ឋាន Spotify Camp Nou វិញដោយមិននឹកស្មានដល់កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមន្ត្រី FC Barcelona ដែលត្រូវបានគេរាយការណ៍ថាមិនបានដឹងពីដំណើរទស្សនកិច្ចរបស់គាត់ផងដែរ។
តារា Inter Miami រូបនេះបានចែករំលែករូបថតជាបន្តបន្ទាប់នៅលើ Instagram ដែលបង្ហាញខ្លួនឯងនៅលើទីលាននៃកីឡដ្ឋាន Blaugrana ដោយសរសេរសារដ៏រំជួលចិត្តមួយថា
យប់មិញខ្ញុំបានត្រឡប់ទៅកន្លែងដែលខ្ញុំនឹកដោយអស់ពីព្រលឹងរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ជាកន្លែងដែលអ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍រាប់ពាន់ដងដូចជាមនុស្សដែលមានសុភមង្គលបំផុតនៅក្នុងលោក"។
វានៅតែមិនច្បាស់ថាតើ Messi អាចចូលទៅក្នុងកីឡដ្ឋានដោយរបៀបណា ដែលត្រូវបានបិទសម្រាប់សាធារណជនរហូតដល់ថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលវាបានបើកឡើងវិញជាបណ្តោះអាសន្នសម្រាប់ព្រឹត្តិការណ៍សាកល្បងជាមួយអ្នកគាំទ្រ 23.000 នាក់។
បច្ចុប្បន្ន Messi កំពុងនៅប្រទេសអេស្ប៉ាញ ត្រៀមខ្លួនជាមួយអាហ្សង់ទីន មុនពេលការប្រកួតមិត្តភាពរបស់ពួកគេទល់នឹងអង់ហ្គោឡានៅថ្ងៃទី 14 ខែវិច្ឆិកា នៅទីក្រុង Luanda។
អតីតប្រធានក្រុម Barcelona ក៏បានបើកទ្វារឱ្យមានការវិលត្រឡប់មកវិញនៅក្នុងសារដ៏ស្មោះស្ម័គ្ររបស់គាត់ថា
សង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចត្រលប់មកវិញ ហើយមិនត្រឹមតែនិយាយលាក្នុងនាមជាកីឡាករនោះទេ ព្រោះខ្ញុំមិនដែលមានឱកាសធ្វើដូច្នេះទេ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...