|
|
|
Real Madrid បានយកឈ្នះ Celta Vigo ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតសប្តាហ៍ទី ១៣ នៃក្របខ័ណ្ឌ La Liga។
សម្រាប់ខ្សែបម្រើរបស់ក្រុម Real Madrid គឺ Jude Bellingham នេះគឺជាការបង្ហាញខ្លួនលើកទី ១០០ របស់គាត់ឱ្យក្លឹបយក្សអេស្ប៉ាញមួយនេះ។
នៅក្នុងការប្រកួតនេះ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីមួយគ្រាប់ ដោយទទួលបានការបញ្ជូនបាល់ពី Kylian Mbappe នៅនាទីទី ៦៦។
Bellingham បានលេងឱ្យ Real Madrid តាំងពីឆ្នាំ ២០២៣ មក។ ក្នុងចំណោមការប្រកួត La Liga ចំនួន ១០០ លើកដំបូងរបស់គាត់ គាត់បានស៊ុតបញ្ចូលទី ៣៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) បាន ២១ លើក។
មុននេះបន្តិច Jude Bellingham ក៏ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែតុលា (Mahou Five Star Player) របស់ Real Madrid ផងដែរ។
ក្លិប Paris Saint-Germain (PSG) ត្រូវបានរាយការណ៍ថាបានបញ្ជាក់ពីដំណឹងដ៏គួរឱ្យព្រួយបារម្ភ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Desire Doue រងរបួសដាច់សរសៃចងជង្គង់ខាងមុខ ឬ Anterior Cruciate Ligament (ACL) នៅជង្គង់ខាងស្តាំ ក្នុងជ័យជម្នះ ៣-២ លើក្រុម OGC Nice ក្នុងក្របខណ្ឌ Ligue 1។ តាមប្រភព កីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងត្រូវវះកាត់មុនដំណាច់ខែវិច្ឆិកា ហើយត្រូវបានរំពឹងថានឹងអវត្តមានពីទីលានយ៉ាងហោចណាស់ ៦ ខែ។ របួសនេះបានកើតឡើងក្នុងវគ្គទីមួយនៃការប្រកួតនៅកីឡដ្ឋាន Allianz Riviera ខណៈ Doué កំពុងព្យាយាមការពារបាល់ពីខ្សែបម្រើ Sofiane Diop របស់ Nice។...
ក្លិប Paris Saint-Germain (PSG) កំពុងប្រឈមនឹងបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសំខាន់ពីររូប គឺ Khvicha Kvaratskhelia និង Désiré Doué បានជួបបញ្ហារបួសក្នុងរយៈពេលប្រហែលមួយខែ។ អ្វីដែលធ្វើឱ្យរឿងនេះទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង គឺកីឡាករទាំងពីរសុទ្ធតែធ្លាប់ទៅជួបពេទ្យធ្មេញ មុនពេលមានបញ្ហារបួស ដែលជំរុញឱ្យសារព័ត៌មានបារាំង L'Équipe លើកសំណួរអំពីទំនាក់ទំនងដែលអាចកើតមានរវាងសុខភាពមាត់ធ្មេញ និងរបួសសាច់ដុំរបស់កីឡាករបាល់ទាត់។ យោងតាមព័ត៌មានដែលបានផ្តល់ Kvaratskhelia បានជួបបញ្ហារបួសមុនពេលសម្រាកប្រកួតអន្តរជាតិ ខណៈ Doué បានរងរបួសធ្ងន់ក្រោយបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិក្នុងខែវិច្ឆិកា។...
ក្លិប Paris Saint-Germain (PSG) កំពុងរៀបចំផែនការបន្តកុងត្រាថ្មីជាមួយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Vitinha រហូតដល់ឆ្នាំ 2031 ដោយអាចមានជម្រើសបន្ថែមសុពលភាពមួយរដូវកាលទៀតដល់ឆ្នាំ 2032។ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយអ្នកសារព័ត៌មានអ៊ីតាលី Nicolò Schira ខណៈក្លិបបារាំងចង់រក្សាទុកកីឡាករដែលបានចូលរួមជាមួយក្រុមតាំងពីឆ្នាំ 2022។ យោងតាមរបាយការណ៍ PSG កំពុងធ្វើការលើការរៀបចំកិច្ចសន្យាថ្មីសម្រាប់ Vitinha ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាកីឡាកររូបនេះបានចុះហត្ថលេខាជាផ្លូវការរួចរាល់នោះទេ។...
អតីតប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta បានចែករំលែកអំពីជីវិតថ្មីរបស់ខ្លួនក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់អាជីព ដោយបង្ហាញថា លោកកំពុងរីករាយនឹងសេរីភាពក្នុងការគ្រប់គ្រងពេលវេលា ការរស់នៅជាមួយគ្រួសារ និងការបន្តសិក្សាដើម្បីអភិវឌ្ឍចំណេះដឹងសម្រាប់អនាគត។ យោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន The Guardian អតីតខ្សែការពារវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា ការចូលនិវត្តន៍មិនបានធ្វើឱ្យជីវិតរបស់លោកបាត់បង់ភាពរីករាយនោះទេ។...
Champions League Lille VS Bayern Munich Result ...