|
|
|
យោងតាមប្រភពពី The Athletic បានឱ្យដឹងថា Bruno Fernandes បានបដិសេធសំណើកិច្ចសន្យាលើកទីពីរពីក្លឹប Man United។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧។ ការចរចាសម្រាប់កិច្ចព្រមព្រៀងថ្មីបានដំណើរការតាំងពីរដូវក្តៅមុនមកម្ល៉េះ ប៉ុន្តែ Fernandes មិនពេញចិត្តនឹងលក្ខខណ្ឌដែលបានផ្តល់ជូនគាត់នោះទេ។
ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រធានក្រុម Man United រូបនេះ នឹងអាចចរចាលើកិច្ចព្រមព្រៀងជាមុន (pre-contract agreement) ជាមួយក្លឹបនៅបរទេសបាន ចាប់ពីខែមករាតទៅ។
ទោះជាយ៉ាងណាក៏ដោយ Man United មានជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែមទៀត ដែលពួកគេអាចប្រើប្រាស់បាន ដើម្បីចៀសវាងការបាត់បង់រូបគេដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ពួកគេនៅតែចង់ឱ្យ Fernandes បន្តស្នាក់នៅជាមួយក្រុម ទោះបីជាទម្រង់លេងរបស់គាត់មិនសូវល្អនៅក្នុងរដូវកាលនេះក៏ដោយ។
According to The Athletic, Bruno Fernandes has rejected Man United's second contract offer.
The 32-year-old's current deal expires in June 2027. Talks over a new agreement have been ongoing since last summer, but Fernandes has not been happy with the terms offered to him.
As things stand, the Man United captain will be able to negotiate a pre-contract agreement with foreign clubs from January.
However, United have a one-year extension option which they can trigger to avoid losing him for free. In any case, their preference is for Fernandes to stay, despite his poor form this season.
Jude Bellingham ខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid បានបន្តបង្ហាញពីសមត្ថភាពដ៏សំខាន់របស់ខ្លួនក្នុងក្រុមជម្រើសជាតិ England បន្ទាប់ពីត្រូវបានរាយការណ៍ថារកបាន ៦ លើកនៃការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ក្នុងឆ្នាំ ២០២៦។ ស្ថិតិនេះធ្វើឱ្យកីឡាកររូបនេះស្មើនឹងសមិទ្ធផលរបស់ Raheem Sterling ដែលធ្លាប់បង្កើតបាន ៦ Assists សម្រាប់អង់គ្លេសក្នុងឆ្នាំ ២០១៩។ យោងតាមទិន្នន័យ Opta ដែលត្រូវបានដកស្រង់ក្នុងប្រភពព័ត៌មាន Bellingham បានឈានដល់ស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍នេះ បន្ទាប់ពីបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិឆែក (Czechia)។...
ក្រុម Barcelona កំពុងចាប់ផ្តើមឆ្លងផុតដំណាក់កាលដ៏លំបាករយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលពោរពេញទៅដោយបញ្ហាកីឡាកររងរបួស។ ពេលនេះ ពួកគេកំពុងទទួលបានកីឡាករសំខាន់ៗត្រឡប់មកវិញ នៅមុនពេលឈានចូលដល់ដំណាក់កាលដ៏មមាញឹកបំផុតនៃកាលវិភាគប្រកួត ដោយថ្មីៗនេះ Eric Garcia និង Andreas Christensen បានវិលត្រឡប់មកចូលរួមការប្រកួតទល់នឹងក្រុម Atletico Madrid វិញហើយ។...
Michael Olise កំពុងក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទីផ្សារដោះដូរកីឡាករអឺរ៉ុប បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Bayern Munich កំពុងខិតខំប្រឹងប្រែងបន្តកិច្ចសន្យាជាមួយខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ។ ការចរចាដែលត្រូវបានរាយការណ៍កើតឡើងក្នុងពេល Real Madrid នៅតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៤ ឆ្នាំ ដែលមានកិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់រហូតដល់ឆ្នាំ ២០២៩។ យោងតាមអ្នកជំនាញព័ត៌មានដោះដូរកីឡាករអ៊ីតាលី Fabrizio Romano ដែលត្រូវបានដកស្រង់ដោយ Tribuna.com ក្លិប Bayern Munich កំពុងធ្វើអ្វីៗដែលអាចធ្វើបាន ដើម្បីធានាថា Olise នឹងបន្តអនាគតរបស់ខ្លួននៅកីឡដ្ឋាន Allianz Arena។...
ក្លឹប Real Madrid បានទទួលស្វាគមន៍តំណាងមកពីស្ថាប័ន FIFA នៅឯកីឡដ្ឋាន Santiago Bernabéu សម្រាប់កិច្ចប្រជុំការងារមួយ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំបន់ ព្រមទាំងមន្ត្រីមកពីរដ្ឋាភិបាលអេស្ប៉ាញ។...
Nations League Italy VS France Result ...