|
|
|
Bryan Mbeumo បានឈ្នះពានរង្វាន់កីឡាករឆ្នប្រចាំខែតុលារបស់ក្លឹប Man United នេះបើយោងតាមការបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្លឹប។
ខែនេះគឺជាខែដ៏អាក្រក់មួយសម្រាប់ក្រុម «បិសាចក្រហម» (Red Devils) ដោយពួកគេមិនអាចដណ្តើមបានជ័យជម្នះសូម្បីតែម្តង ហើយថែមទាំងចាញ់ដល់ទៅ ៤ ប្រកួត ក្នុងចំណោមការប្រកួតសរុបចំនួន ៦ ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ Mbeumo បានស៊ុតបញ្ចូលទី ២ គ្រាប់ ដែលជួយឱ្យ Man United ដណ្តើមបានពិន្ទុ។ គាត់គឺជាអ្នករកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Tottenham និង Leeds United ក្នុងក្របខ័ណ្ឌ Premier League។
កីឡាករជម្រើសជាតិកាមេរូនរូបនេះ ក៏ស្ទើរតែរកគ្រាប់បាល់បាននៅក្នុងការប្រកួតផ្សេងទៀតផងដែរ ដោយបានបង្ខំឱ្យអ្នកចាំទីគូប្រកួតត្រូវចេញសង្គ្រោះបាល់យ៉ាងលំបាក ក្នុងជំនួបដែលក្រុមរបស់គាត់បានចាញ់ Atletico Madrid, Bournemouth និង Chelsea។
ព័ត៌មានអំពីអនាគតរបស់ Cristiano Ronaldo ជាមួយក្រុមជម្រើសជាតិ Portugal កំពុងក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីប្រភពព័ត៌មានមួយអះអាងថា ខ្សែប្រយុទ្ធឆ្នើមរូបនេះបានសម្រេចចិត្តបញ្ចប់អាជីពនៅកម្រិតអន្តរជាតិ។ ទោះជាយ៉ាងណា ការអះអាងនេះនៅត្រូវការការបញ្ជាក់ពីប្រភពផ្លូវការ។...
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះ Barcelona បន្ទាប់ពីរូបគេស្ថិតក្នុងចំណោមកីឡាករសំខាន់ៗដែលស្ម័គ្រចិត្តមកហ្វឹកហាត់នៅថ្ងៃឈប់សម្រាក ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់ទល់នឹង Atletico Madrid ក្នុងក្របខណ្ឌ La Liga។...
ខ្សែប្រយុទ្ធឆ្នើមពីររូបរបស់ Manchester City គឺ Rayan Cherki និង Jeremy Doku ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាពប្រជែងពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំខែ (Premier League Goal of the Month) បន្ទាប់ពីពួកគេរកបានគ្រាប់បាល់ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងជ័យជម្នះ 3-0 លើ Liverpool។...
ក្លិបបាល់ទាត់យក្សអេស្ប៉ាញ FC Barcelona បានប្រកាសបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Raphinha រហូតដល់ឆ្នាំ 2030 ដែលជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពក្រុម និងបន្តអភិវឌ្ឍគម្រោងបាល់ទាត់រយៈពេលវែងរបស់ក្លិប។...
Europa League AZ Alkmaar VS Juventus Result ...