|
|
|
Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បាននិយាយចំៗថា ប្រព័ន្ធការពាររបស់លោកនៅមានកម្រិត ។ Carlo Ancelotti និយាយថា ៖ "ការការពារល្អនឹងក្លាយជាគន្លឹះក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមិនសប្បាយចិត្តនឹងការរបូតគ្រាប់បាល់ ៤គ្រាប់នោះទេ ។ រឿងល្អគឺថាយើងបានស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងពួកគេ ហើយអ្វីដែលអាក្រក់នោះគឺថាយើងបានអនុញ្ញាតឱ្យពួកគេរកបាន ៤គ្រាប់វិញ។ ប្រសិនបើយើងឈ្នះ La Liga ទល់នឹង Espanyol យើងនឹងអបអរសាទរ - វានឹងជួយយើង" ។


Carlo បន្ថែមទៀតថា ៖ "វាមិនមែនជាការប្រកួតដ៏ល្អសម្រាប់ពួកយើងទេ យើងការពារយ៉ាងអន់បំផុត។ សម្រាប់ជើងទីពីរ យើងមានទំនុកចិត្ត និងរំភើបជាងនេះ ។ យើងកំពុងរង់ចាំ Bernabeu ,វេទមន្តនៃ Bernabeu។ អ្នកគាំទ្រនៅ Bernabeu ត្រូវតែត្រៀមខ្លួន យើងនឹងប្រយុទ្ធដើម្បីបានលទ្ធផលដ៏អស្ចារ្យនៃ Bernabeu ម្តងទៀត" ៕
ប្រភព ៖ Fabrizio Romano
ក្រុមកាំភ្លើងធំ Arsenal ត្រៀមនឹងបន្តការចរចាជាមួយក្រុម Newcastle United នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Bruno Guimaraes និងរៀបចំការផ្តល់ជូនកាន់តែប្រសើរឡើងសម្រាប់ខ្សែបម្រើប្រេស៊ីលរូបនេះ។...
គ្រូបង្វឹកក្រុម Tottenham លោក Roberto De Zerbi បានផ្តល់ព័ត៌មានថ្មីៗជាវិជ្ជមានអំពីសុខភាពរបស់ Mohammed Kudus។...
Angel Di Maria បានបង្ហាញពីបំណងប្រាថ្នារបស់គាត់សម្រាប់ Lionel Scaloni និង Lionel Messi ដើម្បីបន្តជាមួយក្រុមជម្រើសជាតិ Argentina បន្ទាប់ពីយុទ្ធនាការ World Cup ដ៏ជោគជ័យរបស់ពួកគេ។...
Cristiano Ronaldo បានបង្ហើបថាគាត់នឹងចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លឹប Manchester United បន្ទាប់ពីបញ្ចប់អាជីពជាកីឡាកររបស់គាត់។...
យោងតាមកាសែត Diario AS ក្លឹប Real Madrid កំពុងតែខិតជិតដល់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Yan Diomande របស់ក្លឹប RB Leipzig។...