|
|
|
ក្លឹបតោខៀវ Chelsea កំពុងតាមឃ្លាំមើលខ្សែបម្រើវ័យក្មេងរបស់ Barcelona និងហ៊ានចំណាយលុយប្រមាណ ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះបើគេសម្រេចចិត្តចាកចេញពីទឹកដី Camp Nou ។

បើតាមប្រភពសារព័ត៌មាន El Nacional បានបង្ហើបថាខ្សែបម្រើវ័យក្មេង Gavi បានបដិសេធសំណើររបស់ Barca ក្នុងការបន្តកុងត្រាថ្មី ដែលជាហេតុនាំអោយតោខៀវ Chelsea ត្រៀមកញ្ចប់ថវិកាសម្រាប់នាំរូបគេមកកាន់ទឹកដី Stamford Bridge ។

គួរបញ្ជាក់ថាកុងត្រារបស់ Gavi ជាមួយ Barcelona មានសុពលភាពដល់រដូវក្តៅ ២០២៣ ។ សម្រាប់ស្ថិតិរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ បង្ហាញខ្លួន ២៨ ប្រកួត រកបាន ២ គ្រាប់និង Assist ៣ លើក ៕
ប្រភព: El Nacional
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...