|
|
|
ក្លឹបញញួរដែក West Ham កំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Raphinha របស់ក្លឹប Leeds United ។ ខណៈអ្នកចាត់ការទូទៅលោក David Moyes កំពុងត្រូវការខ្សែប្រយុទ្ធបន្ថែម ដើម្បីសម្រួចតំបន់ប្រយុទ្ធអោយកាន់តែមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា កុងត្រាកីឡាកររូបនេះជាមួយ Leeds មានសុពលភាពរហូតដល់ ២០២៤ ឯណោះ ។ West Ham រំពឹងថានឹងអាចនាំរូបគេបានមុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ ៕

ប្រភព : Mirror
Pedri ជឿជាក់ថា ការផ្លាស់ប្តូររបស់ Ousmane Dembele នៅក្លឹប Paris Saint-Germain (PSG) គឺដោយសារតែភាពទៀងទាត់ជាងមុន ដោយលោកបានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបង្ហាញសក្តានុពលពេញលេញរបស់ខ្លួន បន្ទាប់ពីចាកចេញពីក្លឹប Barcelona។...
មុនការប្រកួតពានរង្វាន់ Champions League ទល់នឹងក្រុម Arsenal នៅថ្ងៃពុធនេះ ខ្សែការពាររបស់ក្រុម Bayern Munich គឺ Jonathan Tah បានកោតសរសើរដល់ Kai Havertz ដោយពណ៌នាអតីតមិត្តរួមក្រុមនៅ Bayer Leverkusen រូបនេះថាជា «កីឡាករដ៏អស្ចារ្យ» ម្នាក់ ដែលនៅតែមិនត្រូវបានគេវាយតម្លៃខ្ពស់គ្រប់គ្រាន់។...
យោងតាមសារព័ត៌មាន The Guardian កីឡាករ Ezri Konsa ជឿជាក់ថា Arsenal មានមហិច្ឆតា និងការតាំងចិត្តយ៉ាងមុតមាំក្នុងការឈ្នះពានរង្វាន់ Champions League មុនពេលពួកគេត្រូវជួបជាមួយក្រុម Bayern Munich ក្នុងការប្រកួតដ៏សំខាន់មួយ។...
ក្រុម Barcelona ទទួលបានដំណឹងល្អទាក់ទងនឹងស្ថានភាពរាងកាយរបស់កីឡាករ មុនពេលការប្រកួត Champions League ជាមួយក្រុម Paris Saint-Germain (PSG) ដោយសារ Gerard Martín អាចចូលរួមហ្វឹកហាត់បានជាធម្មតា នៅមុនថ្ងៃប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Parc des Princes នាថ្ងៃអង្គារនេះ។...
លោក Luis Enrique បានបដិសេធការប្រៀបធៀបរវាងកីឡាករ Lamine Yamal និង Lionel Messi នៅមុនការប្រកួត Champions League រវាងក្រុម PSG និងក្រុម Barcelona។...