|
|
|
លោក Fabrizio Romano បង្ហើបថា Amad Diallo មានការផ្តល់ជូនជាច្រើនដើម្បីចូលរួមជាមួយក្លឹបផ្សេងទៀតក្នុងលក្ខខណ្ឌខ្ចីជើងក្នុងការផ្ទេររបស់គាត់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ។
នោះរាប់បញ្ចូលទាំងឱកាសក្នុងការត្រលប់ទៅលេងនៅក្របខណ្ឌ Serie A ឬចូលរួមជាមួយក្លឹប Sunderland របស់ Championship ម្តងទៀត ដែលគាត់បានធ្វើបានយ៉ាងល្អកាលពីរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ Diallo បានសម្រេចចិត្តស្នាក់នៅ និងប្រយុទ្ធដើម្បីអនាគតរបស់គាត់នៅ Man United បន្ទាប់ពីមានការពិភាក្សាបើកចំហជាមួយ Erik ten Hag ។
តាមសេចក្តីរាយការណ៍ កីឡាករហូឡង់បានប្រាប់គាត់ថា ស្នាក់នៅទីនេះ បើអ្នកអត់ធ្មត់ ហើយឱកាសរបស់អ្នកនឹងមកដល់ ដែលបានបញ្ចប់ទៅដោយពិតប្រាកដ។
Amad បានឆ្លៀតឱកាសរបស់គាត់ដោយដៃទាំងពីរ និងជើងទាំងពី ក្នុងការប្រកួត FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រទល់នឹង Liverpool ដោយបានស៊ុតបញ្ចូលទីអ្នកឈ្នះចុងម៉ោងដើម្បីជួយក្រុមរបស់គាត់កក់ការធ្វើដំណើរទៅ Wembley ។
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...