|
|
|
Ansu Fati រកបានមួយគ្រាប់ក្នុងពីរប្រកួតដំបូងរបស់គេសម្រាប់ Monaco។
ថ្ងៃនេះ ខ្សែបម្រើស្លាបរូបនេះបានចាប់ផ្តើមលេងជាកីឡាករបម្រុងទល់នឹង Metz ហើយបានចូលភ្លាមៗបន្ទាប់ពីចប់តង់ទីមួយ។ ត្រឹមតែ 37 វិនាទីបន្ទាប់ពីចូលទីលាន កីឡាករវ័យ 22 ឆ្នាំរូបនេះបានបញ្ចប់ការបញ្ជូនបាល់ពី Lamine Kamara ដើម្បីអោយក្រុមរបស់ខ្លួននាំមុខ 2:1។
នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ Monegasques ទល់នឹង Brugge ក្នុងក្របខ័ណ្ឌ Champions League Fati ក៏បានស៊ុតបញ្ចូលទីផងដែរបន្ទាប់ពីបានចូលជាកីឡាករបម្រុង។
មុននេះ Ansu មិនបានស៊ុតបញ្ចូលទីតាំងពីខែវិច្ឆិកា ឆ្នាំ 2023 នៅពេលដែលគាត់លេងឱ្យ Brighton ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...