|
|
|
យោងតាមសារព័ត៌មាន MARCA លោក Hansi Flick គ្រូបង្វឹកក្រុម Barcelona នឹងប្រកាន់យកវិធីសាស្ត្រប្រុងប្រយ័ត្នចំពោះដំណើរការជាសះស្បើយរបស់កីឡាករ Raphinha បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមជម្រើសជាតិប្រេស៊ីល ដោយសារបញ្ហារបួសសាច់ដុំភ្លៅ។
គេរាយការណ៍ថា គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះចង់ជៀសវាងការធ្វើខុសដដែលៗដូចកាលពីខែតុលាឆ្នាំមុន នៅពេលដែលកីឡាករប្រេស៊ីលរូបនេះត្រូវបានគេប្រញាប់ប្រញាល់ឱ្យត្រឡប់មកហ្វឹកហាត់វិញ រហូតបណ្តាលឱ្យរបួសដដែលនោះរើឡើងវិញ។
Raphinha បានជួបប្រទះការឈឺចាប់នៅត្រង់ភ្លៅខាងស្តាំអំឡុងពេលការប្រកួតមិត្តភាពដែលប្រេស៊ីលបានយកឈ្នះអូស្ត្រាលីក្នុងលទ្ធផល ៤-២ ហើយត្រូវបានប្តូរចេញនៅពេលសម្រាកតង់ទីមួយ។
ការពិនិត្យផ្នែកវេជ្ជសាស្ត្រនៅពេលបន្ទាប់មកទៀតបានរកឃើញថាមានការហើមសាច់ដុំកម្រិតស្រាល ដែលជាហេតុនាំឱ្យគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមជម្រើសជាតិ។
វាមានរយៈពេល ៣ ឆ្នាំហើយដែល Ousmane Dembélé បានលេងឱ្យក្លឹប PSG ក្រោមការដឹកនាំរបស់លោក Luis Enrique។...
ទោះបីជាមានវ័យ ៣១ ឆ្នាំហើយក៏ដោយ Pierre-Emile Hojbjerg នៅតែជាកីឡាករដែលក្លឹប Juventus ចង់បាន ខណៈដែលរូបគេជាកីឡាករសំខាន់សម្រាប់លោក Bruno Genesio នៅឯក្លឹប Marseille ប៉ុន្តែនឹងអស់កិច្ចសន្យានៅឆ្នាំ ២០២៨។...
យោងតាមសារព័ត៌មាន L'Equipe ខ្សែការពាររបស់ក្លឹប Arsenal គឺ William Saliba ត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញពីបញ្ហារបួសខ្នងនៅខែវិច្ឆិកា បន្ទាប់ពីការពិនិត្យសុខភាពក្នុងខែនេះបានបង្ហាញពីសញ្ញានៃការជាសះស្បើយយ៉ាងល្អ។...
តារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Michael Olise ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែសម្រាប់ខែកញ្ញានៃរដូវកាល 2026/27 ដោយ Bundesliga ។...
Nations League Wales VS Norway Result ...