|
|
|
JJ Gabriel បានបង្ហើបថា ក្តីសុបិនរបស់គាត់គឺការឈ្នះពានរង្វាន់ Ballon d'Or ខណៈដែលគាត់កាន់តែខិតជិតទៅនឹងការចូលរួមជាមួយក្លឹប Real Madrid បន្ទាប់ពីបានសម្រេចចិត្តចាកចេញពី Manchester United។
កីឡាករវ័យ ១៦ ឆ្នាំរូបនេះ ដែលលេងក្នុងតំណែងជាខ្សែប្រយុទ្ធ បានថ្លែងប្រាប់សារព័ត៌មាន MARCA នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅទីក្រុងម៉ាឌ្រីដ។ បច្ចុប្បន្ន គាត់កំពុងហ្វឹកហាត់ដោយឡែកពីគេ បន្ទាប់ពីបានចាកចេញពីកម្មវិធីហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលយុវជនរបស់ Manchester United នៅ Carrington។
Gabriel ក៏ទទួលបានទំព័រមុខកាសែត MARCA មួយច្បាប់ដែលឧទ្ទិសដល់រូបគេផងដែរ។ គេបានញញឹមមុននឹងសួរថា៖ «តើខ្ញុំអាចយកវាទុកបានទេ?»
យុវជនរូបនេះបានបង្ហាញយ៉ាងច្បាស់ពីជម្រើសរបស់គេចំពោះរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ នៅពេលត្រូវបានសួរថាហេតុអ្វីបានជា Madrid ជាជម្រើសល្អជាង Barcelona។
«ពិតណាស់ គឺ Madrid»។
មហិច្ឆតារបស់គេមិនមែនត្រឹមតែការផ្លាស់ទៅចូលរួមជាមួយក្លឹបធំមួយក្នុងចំណោមក្លឹបធំៗបំផុតនៅអឺរ៉ុបនោះទេ។ នៅពេលត្រូវបានសួរអំពីគោលដៅចុងក្រោយក្នុងអាជីពរបស់គេ Gabriel បានឆ្លើយថា៖
«ក្តីសុបិនរបស់ខ្ញុំគឺការឈ្នះពានរង្វាន់ Ballon d'Or»។
ឪពុករបស់គេគឺលោក Joe O'Cearuill ដែលជាអតីតកីឡាករបាល់ទាត់ និងជាអ្នកជួយតម្រង់ទិសដៅការអភិវឌ្ឍផ្នែកកីឡារបស់កូនប្រុស បានអមដំណើរគេក្នុងអំឡុងពេលសម្ភាសន៍នេះ។
Gabriel ធ្លាប់បានចំណាយពេលហ្វឹកហាត់នៅ Barcelona រួចមកហើយ ហើយបច្ចុប្បន្នកំពុងស្ថិតនៅ Madrid ជាកន្លែងដែលភ្នាក់ងាររបស់គេគឺលោក Ali Barat កំពុងចរចាជាមួយក្លឹប Real Madrid ព្រមទាំងស្វែងរកកន្លែងស្នាក់នៅសម្រាប់រូបគេ និងគ្រួសារផងដែរ។
Real Madrid ចង់នាំយក Gabriel ចូលទៅក្នុងក្រុមបម្រុងរបស់ពួកគេគឺ Castilla ដែលកន្លងមកធ្លាប់ជាថ្នាលបណ្តុះកីឡាករដូចជា Vinicius Junior និង Federico Valverde ឱ្យឈានឡើងទៅកាន់ក្រុមឈុតធំ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនអាចបញ្ចប់បានភ្លាមៗនោះទេ។ Gabriel នៅតែមានឈ្មោះចុះបញ្ជីជាមួយក្លឹប Manchester United ដែលមានន័យថា បច្ចុប្បន្នគេមិនអាចលេងឱ្យ Real Madrid ក្នុងការប្រកួត UEFA Youth League រដូវកាលនេះបានទេ ទោះបីជាគេធ្លាប់ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ (hat-trick) ក្នុងការប្រកួតនេះកាលពីពេលមុនក៏ដោយ។
បញ្ហានៃការចុះបញ្ជីឈ្មោះនេះហើយ ដែលជាកត្តាចម្បងធ្វើឱ្យការប្រកាសជាផ្លូវការត្រូវពន្យារពេល។ ជាទូទៅ បទប្បញ្ញត្តិរបស់ FIFA រឹតត្បិតការផ្ទេរកីឡាករអន្តរជាតិដែលមានអាយុក្រោម ១៨ ឆ្នាំ ប៉ុន្តែមានករណីលើកលែងសម្រាប់កីឡាករដែលមានអាយុចន្លោះពី ១៦ ទៅ ១៨ ឆ្នាំ ដែលមានសញ្ជាតិសហភាពអឺរ៉ុប (EU) និងធ្វើការផ្លាស់ប្តូរទីតាំងនៅក្នុងតំបន់សហភាពអឺរ៉ុប។
ដូច្នេះហើយ លិខិតឆ្លងដែនអៀរឡង់របស់ Gabriel គឺជាកត្តាដ៏សំខាន់មួយនៅក្នុងការផ្ទេរដែលបានស្នើឡើងនេះ។ ខែមករា ត្រូវបានគេរំពឹងថា នឹងក្លាយជាឱកាសដំបូងសម្រាប់ការបញ្ចប់នីតិវិធីចុះឈ្មោះរបស់គាត់ជាមួយក្លឹប Real Madrid។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លឹប Manchester United មានការខកចិត្តដែលត្រូវបាត់បង់កីឡាករម្នាក់ដែលពួកគេចាត់ទុកថាមានសក្តានុពលខ្ពស់។ ក្លឹបបានផ្តល់ជូន Gabriel នូវកិច្ចសន្យាថ្មី ហើយថែមទាំងបានស្នើផ្តល់ជូននូវបន្ទប់ទស្សនាឯកជន (private box) នៅកីឡដ្ឋាន Old Trafford នាពេលអនាគត ក្នុងគោលបំណងរក្សាទុកគាត់ឱ្យនៅបន្តជាមួយក្លឹប។
ប្រសិនបើការផ្ទេរទៅកាន់ Real Madrid នេះអាចសម្រេចបានមែននោះ Manchester United អាចនឹងទទួលបានប្រាក់សំណងសម្រាប់ការបណ្តុះបណ្តាលកីឡាករ ប្រហែល ៣៥០,០០០ ផោន។
Manchester United ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការផ្លាស់ប្តូរនៅតំបន់ការពារឆ្វេង ដោយ Luke Shaw អាចចាកចេញពីក្លិបនៅពេលបញ្ចប់រដូវកាល ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៧។ យោងតាមព័ត៌មានដែលត្រូវបានដកស្រង់ពីអ្នកសារព័ត៌មានដោះដូរកីឡាករ Fabrizio Romano ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងបញ្ចប់ការរួមរស់ជាមួយក្លិបបិសាចក្រហម បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំនៅកីឡដ្ឋាន Old Trafford។...
ឱកាសដែលក្លឹប Barcelona នឹងងាកមកចាប់អារម្មណ៍លើ Julian Alvarez វិញនោះ គឺកាន់តែមានកម្រិតទាបទៅៗ ដោយសារតែអាទិភាពក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបបានផ្លាស់ប្តូរ បន្ទាប់ពីបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ។ យោងតាមសារព័ត៌មាន SPORT បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ មិនមែនជាគោលដៅអាទិភាពសម្រាប់ក្លឹបយក្សកាតាឡាន់មួយនេះទៀតនោះទេ។ មូលហេតុចម្បងគឺដោយសារតែ Raphinha បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្តាល រួមជាមួយនឹងការមកដល់របស់ Gabriel Jesus ពីក្លឹប Arsenal។...
ក្លិបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al-Nassr ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix រហូតដល់ឆ្នាំ២០២៩ ដើម្បីធានាអនាគតរបស់កីឡាកររូបនេះ និងកាត់បន្ថយឱកាសដែលក្លិប Barcelona អាចនាំយកគេទៅចូលរួមនៅឆ្នាំ២០២៧។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Kooora ក្លិប Al-Nassr កំពុងពិចារណាប្រើប្រាស់លក្ខខណ្ឌបន្តកិច្ចសន្យាដោយឯកតោភាគី ដែលអាចអនុញ្ញាតឱ្យក្លិបរក្សា Félix បានយូរជាងមុន។...
អ្នកចាំទីឆ្នើមសញ្ជាតិអាល្លឺម៉ង់ Manuel Neuer បានឈានដល់សមិទ្ធផលដ៏សំខាន់មួយទៀតក្នុងអាជីពបាល់ទាត់របស់ខ្លួន បន្ទាប់ពីត្រូវបានដាក់ឱ្យចូលលេងជាជម្រើសដំបូងសម្រាប់ក្លិប Bayern Munich ក្នុងការប្រកួត Bundesliga ទល់នឹង Mainz។...
Bundesliga Valencia VS Real Madrid Result ...