|
|
|
យោងតាមសារព័ត៌មាន Mundo Deportivo កីឡាករ Jules Koundé ទំនងជាមិនអាចចូលលេងជាជម្រើសដំបូងក្នុងជំនួប El Clásico ទល់នឹង Real Madrid នៅថ្ងៃអាទិត្យនេះបានទេ ដោយសារគាត់នៅតែបន្តរងរបួសគ្រិចកជើងយ៉ាងធ្ងន់ធ្ងរ។
ខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះ បានរងរបួសនៅក្នុងការប្រកួតទល់នឹង Real Betis ហើយបានត្រឡប់មកពីទីក្រុង Seville វិញក្នុងស្ថានភាពដើរជើងខ្វេកខ្វាក ដែលធ្វើឱ្យគាត់ខកខានការប្រកួត Champions League ទាលនឹង Paris Saint-Germain កាលពីថ្ងៃអង្គារ។
ក្រុមគ្រូបង្វឹករបស់ Barcelona មើលឃើញថា ឱកាសដែល Koundé អាចចូលលេងជាជម្រើសដំបូងគឺមានកម្រិតទាបបំផុត ដោយសារតែការឈឺចាប់ខ្លាំង។ ក្នុងករណីល្អបំផុត គាត់អាចនឹងមានឈ្មោះនៅលើកៅអីបម្រុង ដើម្បីត្រៀមលេងក្នុងស្ថានភាពចាំបាច់ប៉ុណ្ណោះ។
ទោះបីជាការចាក់ថ្នាំបំបាត់ការឈឺចាប់អាចជួយបានមួយគ្រាក៏ដោយ ក៏ក្រុមគ្រូពេទ្យបារម្ភថាវានឹងធ្វើឱ្យការខូចខាតសរសៃពួរកាន់តែធ្ងន់ធ្ងរឡើង។ ម្យ៉ាងទៀត Koundé ផ្ទាល់ក៏មិនសូវពេញចិត្តនឹងការចាក់ថ្នាំបែបនេះដែរ។
កន្លងមក លោក Hansi Flick បានលើកឡើងពីលទ្ធភាពក្នុងការដាក់ Frenkie de Jong ឱ្យលេងជាខ្សែការពារកណ្តាល ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះមិនបានចូលលេងសូម្បីតែមួយនាទីក្នុងជំនួបជាមួយ PSG ដែលធ្វើឱ្យគេចោទជាសំណួរថាតើគាត់ពិតជាត្រៀមខ្លួនរួចរាល់ហើយឬនៅ។
ទន្ទឹមនឹងនេះ ការបង្ហាញទម្រង់លេងដ៏ល្អរបស់កីឡាករវ័យក្មេង Xavi Espart នៅទីក្រុងប៉ារីស អាចជួយសម្រាលការលំបាករបស់លោក Flick ក្នុងការជ្រើសរើសកីឡាករ ដោយផ្តល់ជាដំណោះស្រាយមួយ ខណៈដែល Barcelona កំពុងជួបបញ្ហាខ្វះខាតខ្សែការពារកាន់តែខ្លាំងឡើង មុនពេលការមកដល់របស់ Real Madrid។
Ronald Araujo បានលើកឡើងថា ការចាកចេញពី Barcelona ទៅកាន់ Liverpool ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីអំឡុងរដូវក្តៅ គឺជាការផ្លាស់ប្តូរដ៏ចាំបាច់មួយដើម្បីស្តារអាជីពរបស់គាត់ឡើងវិញ។...
ក្រុម Manchester City ទទួលបានដំណឹងល្អពាក់ព័ន្ធនឹងបញ្ហារបួសរបស់កីឡាករ ដោយលោក Enzo Maresca បានបញ្ជាក់ថា Erling Haaland នឹងអាចចូលលេងបានសម្រាប់ការប្រកួត Premier League នៅថ្ងៃសៅរ៍នេះ ទល់នឹងក្រុម Aston Villa។...
Desire Doue បានបង្ហាញទម្រង់លេងយ៉ាងមុតស្រួចនៅក្នុងជ័យជម្នះ ៤-២ របស់ PSG ទៅលើក្រុម Barcelona ដោយរូបគេជាអ្នករកគ្រាប់បាល់បើកឆាក និងបានឈ្នះពានរង្វាន់កីឡាករឆ្នប្រចាំការប្រកួត (Man of the Match) ផងដែរ។...
ក្លឹប PSG បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាប Khvicha Kvaratskhelia បានរងរបួសដាច់សរសៃពួរជង្គង់ (ACL) នៅក្នុងការប្រកួតទល់នឹងក្រុម Barcelona ហើយនឹងត្រូវទទួលការវះកាត់ក្នុងពេលឆាប់ៗខាងមុខនេះ។...
Champions League Bayern VS Arsenal Result ...