|
|
|
ខ្សែបម្រើកណ្តាលរបស់ក្រុម Manchester City គឺលោក Kalvin Phillips បានចូលរួមជាមួយក្រុម Sheffield United ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលឆ្នាំ 2025-26 ដែលនៅសេសសល់។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម City ពីក្រុម Leeds United ក្នុងឆ្នាំ 2022 ហើយជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ Treble ក្នុងរដូវកាលដំបូងរបស់គាត់ ដោយបានបង្ហាញខ្លួនចំនួន 21 លើក។ គាត់ក៏ធ្លាប់មានពេលវេលាខ្ចីជើងនៅ West Ham និង Ipswich Town ពីមុនផងដែរ។
រហូតមកដល់បច្ចុប្បន្ន Phillips បានបង្ហាញខ្លួនចំនួន ៣២ លើកសម្រាប់ក្រុម Manchester City ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ បាល់ពិន័យ Champions League ទល់នឹងក្រុម Red Star Belgrade ក្នុងឆ្នាំ 2023-24។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...