|
|
|
Lamine Yamal បានសារភាពថាលោក មានអារម្មណ៍សោកស្ដាយ បន្ទាប់ពីក្រុម Barcelona បរាជ័យក្នុងការយកឈ្នះក្រុម Club Brugge ដោយទទួលស្គាល់ថាការស្មើ 3-3 គឺជាឱកាសដែលខកខានទោះបីជាលោកស៊ុតបញ្ចូលទីក៏ដោយ។
យុវជនរូបនេះបាននិយាយថា យើងមិនអាចទទួលបានជ័យជម្នះនោះទេ ហើយយើងសង្ឃឹមថានឹងធ្វើដូច្នេះនៅពេលក្រោយ។ វាជាក្រុមដ៏រឹងមាំមួយ ពហុកីឡដ្ឋានគឺរឹងមាំ ប៉ុន្តែវាពិបាកក្នុងការឈ្នះនៅពេលដែលអ្នករបូតគ្រាប់បាល់បីគ្រាប់។
Yamal បានបន្ទរការខកចិត្តរបស់ក្រុមថា យើងគឺជាក្រុម Barcelona ហើយយើងគួរតែឈ្នះជានិច្ច។
លទ្ធផលនេះធ្វើឱ្យក្រុម Barça នៅខាងក្រៅកំពូលទាំង 10 ដោយមានប្រាំពីរពិន្ទុ ហើយលោកបានកំណត់ការការពារជាអាទិភាពថា នេះជាអ្វីដែលយើងត្រូវកែលម្អ ហើយនេះជាអ្វីដែលយើងកំពុងគិតអំពីឥឡូវនេះ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...