|
|
|
ក្លឹប Inter Miami បានបញ្ជាក់ថា ប្រធានក្រុម និងជាកីឡាករឆ្នើមរបស់ពួកគេ គឺ Lionel Messi នៅតែបន្តជួបបញ្ហារបួស។
Messi បានខកខានការហ្វឹកហាត់នៅថ្ងៃពុធ ដោយក្លឹប Inter Miami បានបញ្ជាក់ពីមូលហេតុ។
សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា ការវិលត្រឡប់មកហ្វឹកហាត់វិញបន្តិចម្តងៗរបស់គាត់នឹងអាស្រ័យលើវឌ្ឍនភាពគ្លីនិក និងមុខងាររបស់គាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
បញ្ហារបស់ Messi គឺសាច់ដុំភ្លៅខាងឆ្វេងរបស់គាត់ ដែលគាត់បានរកឃើញកាលពីមួយសប្តាហ៍មុន។
នៅពេលនេះ មិនទាន់មានការបញ្ជាក់ថាពេលណាដែលវីរបុរសអាហ្សង់ទីនរូបនេះនឹងវិលត្រឡប់មកលេងវិញនោះទេ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...