|
|
|
ខ្សែប្រយុទ្ធ Argentina Lionel Messi បានស៊ុតបាល់ប៉េណាល់ទីដោយជោគជ័យក្នុងជ័យជម្នះមិត្តភាព 3-0 ទល់នឹងអ៊ីស្លង់។
តារាឆ្នើម Inter Miami អាយុ 38 ឆ្នាំរូបនេះបានចូលលេងជាកីឡាករបម្រុងនៅនាទីទី 70 ហើយរកបានគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីត្រឹមតែពីរនាទីក្រោយមក។
ជាមួយនឹងការស៊ុតបញ្ចូលទីនេះ Messi ឥឡូវនេះបានស៊ុតបញ្ចូលទីបាន 911 គ្រាប់ក្នុងការប្រកួតចំនួន 1.156 លើកក្នុងអាជីពរបស់គាត់។ ចំនួនគ្រាប់បាល់របស់គាត់រួមមាន 672 គ្រាប់សម្រាប់ក្រុម Barcelona 117 គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន 89 គ្រាប់សម្រាប់ក្រុម Inter Miami និង 32 គ្រាប់សម្រាប់ក្រុម Paris Saint-Germain។ លើសពីនេះ Lionel បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 414 ដងក្នុងអាជីពរបស់គាត់។
បើប្រៀបធៀប Cristiano Ronaldo ដែលបច្ចុប្បន្នលេងឲ្យក្រុម Al-Nassr រកបាន 973 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 1.323 លើកសម្រាប់ក្លឹបរបស់គាត់ និងក្រុមជម្រើសជាតិព័រទុយហ្គាល់។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...