|
|
|
បិសាចក្រហម Manchester United ក្លាយជាក្រុមទីមួយដែលឈ្នះ៧០០ប្រកួតនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីយកឈ្នះ Leeds United ដោយលទ្ធផល ៤-២ ។ កាលពីយប់មិញនៅទឹកដី Elland Road បិសាចក្រហមយកបាន ៣ពិន្ទុយ៉ាងត្រដាបត្រដួសពោលគឺ Harry Maguire និង Bruno Fernandes ស៊ុតបានម្នាក់ ១គ្រាប់នៅតង់ទី១ ។

ចូលដល់តង់ទី២ Leeds United ធ្វើការតាមស្មើរវិញ Rodrigo និង Raphinna ។ ទោះយ៉ាងណាក្ដី Fred បានរកគ្រាប់បាល់បញ្ចូលទី ក្រោយប្ដូរចូលពីកៅអីបម្រុង មុនពេលមិត្តរួមក្រុម Anthony Elanga រកបានគ្រាប់ទី៤សម្រាប់ក្រុមលោក Ralf Rangnick ។

ដូច្នេះលទ្ធផលឈ្នះយប់វិញធ្វើអោយ Manutd ទទួលបានជ័យជម្នះនៅលីគកំពូលអង់គ្លេសតាមពីក្រោយដោយតោខៀវ Chelsea មាន ៦១០ប្រកួត ៕
ប្រភព : LiveScore
ក្លឹប FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើសំខាន់ និងជាប្រធានក្រុម Frenkie de Jong បានរងរបួសធ្ងន់ធ្ងរទៅលើសាច់ដុំដៃខាងក្រោយនៃជើងស្តាំរបស់គាត់ ដែលធ្វើឲ្យគាត់អវត្តមានពីចន្លោះពីប្រាំទៅប្រាំមួយសប្តាហ៍។...
Europa League Forest VS Fenerbahce Result ...
Europa League Celta VS PAOK Result ...
Europa League Bologna VS Brann Result ...
Europa League Stuttgart VS Celtic Result ...