|
|
|
Eberechi Eze បានលេងនៅលើទីលានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ក្នុងជំនួបក្របខ័ណ្ឌ Premier League រវាង Arsenal និង Nottingham Forest ដោយត្រូវបានគ្រូបង្វឹក Mikel Arteta ដកចេញពីការប្រកួត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ គ្រូបង្វឹករូបនេះបានពន្យល់ពីការផ្លាស់ប្តូរនេះថា៖ «របៀបដែលពួកគេការពារ ដោយមានកីឡាករនៅតាមស្លាបទាំងសងខាង និងខ្សែបម្រើកណ្តាលទាំងពីរនាក់ បានបង្កើតឱកាសដោយមិនចាំបាច់មានការគំរាមកំហែងនៅពីក្រោយខ្សែការពាររបស់យើងឡើយ។ ពួកគេគ្រាន់តែបង្ខំឱ្យ Munoz ត្រូវលេងក្នុងទម្រង់ខុសប្លែកពីធម្មតា ដែលធ្វើឱ្យពួកគេមានភាពងាយស្រួលជាងមុន»។
«យើងមានជម្រើសកីឡាករដែលមានគុណសម្បត្តិខុសៗគ្នា ហើយយើងត្រូវសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងនៃការប្រកួត»។
«កាលពី ៣ ថ្ងៃមុន គាត់ [Eze] បានស៊ុតបញ្ចូលទីមួយគ្រាប់ (តាមពិតគួរតែបាន ៣ គ្រាប់ឯណោះ) ហើយពួកយើងទាំងអស់គ្នាសុទ្ធតែរីករាយនឹងរឿងនោះ»។
«នេះហើយជាបាល់ទាត់។ ថ្ងៃខ្លះអ្វីៗដំណើរការយ៉ាងល្អប្រសើរ ប៉ុន្តែនៅពេលដែលត្រូវប្រឈមមុខនឹងក្រុមដែលការពារដោយកីឡាករដល់ទៅ ១០ នាក់នៅជុំវិញតំបន់គ្រោះថ្នាក់ (box) — ជាពិសេសនៅពេលដែលខ្សែប្រយុទ្ធថែមទាំងចុះមកលេងនៅជិតមាត់តំបន់នោះទៀត — គឺពិតជាពិបាកខ្លាំងណាស់ក្នុងការជ្រៀតចូលទៅខាងក្នុង»។
«នោះហើយជាមូលហេតុដែលយើងត្រូវការកីឡាករដែលមានកម្លាំងពេញលេញ មានលក្ខណៈសម្បត្តិខុសប្លែកពីមុន និងសាកល្បងវិធីសាស្ត្រថ្មីៗ»។
ការផ្លាស់ប្តូររបស់ Arteta ទទួលបានជោគជ័យ ដោយ Noni Madueke ដែលបានចូលជំនួស Eze នោះ បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឱ្យ Arsenal ឈ្នះ Nottingham Forest ក្នុងលទ្ធផល ១-០ នៅនាទីទី ៨០។
គ្រូបង្វឹកក្រុម Man United លោក Michael Carrick បានបញ្ជាក់ថា លោកបានសម្រេចចិត្តដក Lisandro Martinez ចេញនៅពាក់កណ្តាលម៉ោងដោយសារតែបញ្ហាសុខភាព។...
ក្លឹប Paris Saint-Germain (PSG) បានបញ្ជាក់ថា Nuno Mendes នឹងខកខានការប្រកួត Champions League ទល់នឹង Barcelona បន្ទាប់ពីបានរងរបួសភ្លៅនៅក្នុងការប្រកួតដែលក្រុមរបស់គេបានយកឈ្នះលើ Strasbourg ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍។...
យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ Fabrizio Romano បានឱ្យដឹងថា ក្លឹប Barcelona នឹងពិចារណាអនុញ្ញាតឱ្យ Alejandro Balde ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌផ្ទេរដាច់ (permanent deal) ប៉ុណ្ណោះ ខណៈដែលកីឡាករលេងនៅតំបន់ការពារស្លាបឆ្វេងរូបនេះ កំពុងពិចារណាអំពីអនាគតរបស់ខ្លួន ដោយសារតែទទួលបានឱកាសលេងតិចតួចក្រោមការដឹកនាំរបស់លោក Hansi Flick។...
Serie A Juventus VS Lazio Result ...
Serie A AC Milan VS Atalanta Result ...