|
|
|
Takumi Minamino ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុនធ្វើបានយ៉ាងល្អកាលពីយប់មិញដោយស៊ុត ២គ្រាប់ម្នាក់ឯងជួយអោយហង្សក្រហម Liverpool យកឈ្នះ Norwich City ២-០ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ។

គួរបញ្ជាក់ថាគ្រាប់ទីមួយរបស់ Minamino ធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។


ជ័យជម្នះនេះបាននាំក្រុមហង្សក្រហម Liverpool ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ១១-១០ នៅកីឡដ្ឋាន Wembley ៕
ប្រភព: BBC Sports
ក្រុម Nottingham Forest ជួបការលំបាកជាងការរំពឹងទុក បន្ទាប់ពីឈ្នះ 3-0 ក្នុងជើងទីមួយនៅក្រៅដី ប៉ុន្តែពួកគេនៅតែអាចឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះក្រុម Fenerbahçe។...
ក្លឹប FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើសំខាន់ និងជាប្រធានក្រុម Frenkie de Jong បានរងរបួសធ្ងន់ធ្ងរទៅលើសាច់ដុំដៃខាងក្រោយនៃជើងស្តាំរបស់គាត់ ដែលធ្វើឲ្យគាត់អវត្តមានពីចន្លោះពីប្រាំទៅប្រាំមួយសប្តាហ៍។...
Europa League Forest VS Fenerbahce Result ...
Europa League Celta VS PAOK Result ...
Europa League Bologna VS Brann Result ...