|
|
|
កីឡាករវ័យក្មេង Nico O'Reilly របស់ក្លឹប Manchester City បានពណ៌នាអំពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ជាមួយ England national team ថាជា ក្តីស្រមៃក្លាយជាការពិត បន្ទាប់ពីបានជួយក្រុម Three Lions ឲ្យឈ្នះក្រុម Serbia ក្នុងវគ្គជម្រុះ World Cup 2-0។
O'Reilly បានសម្របខ្លួនយ៉ាងគួរឱ្យចាប់អារម្មណ៍នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ជាអន្តរជាតិ ដោយទទួលបានការសរសើរពីអ្នកចាត់ការទូទៅ Thomas Tuchel ចំពោះការសម្តែងដ៏មានទំនុកចិត្ត និងរស់រវើករបស់គាត់នៅស្លាបខាងឆ្វេង។ Tuchel បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏រលូនរបស់ O'Reilly ទាំងនៅលើ និងក្រៅទីលាន ដែលបញ្ជាក់ពីការត្រៀមខ្លួនរបស់កីឡាករវ័យក្មេងសម្រាប់បាល់ទាត់អន្តរជាតិជាន់ខ្ពស់។
កីឡាករវ័យ 20 ឆ្នាំរូបនេះ ដែលទើបតែចុះកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំថ្មីជាមួយក្លឹប Manchester City បានបង្ហាញទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទី និងជួយឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានក្នុងក្របខ័ណ្ឌ Premier League និង Champions League។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...