|
|
|
Pau Cubarsí បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងកាតាឡានល្អបំផុតឆ្នាំ 2025 ដោយបញ្ចប់ឆ្នាំរបស់គាត់ជាមួយនឹងកំណត់ត្រាដ៏ខ្ពស់។ ថ្លែងបន្ទាប់ពីទទួលបានពានរង្វាន់របស់គាត់នៅទីក្រុង Barcelona Cubarsi បាននិយាយថា ខ្ញុំចង់បន្តឈ្នះ បំពេញក្តីសុបិន្ត ហើយខ្ញុំសង្ឃឹមថាវានឹងក្លាយជាឆ្នាំ 2026 ដ៏ល្អមួយ។
Cubarsi បន្ថែមថា ប្រសិនបើអ្នកខិតខំប្រឹងប្រែងអស់ពីសមត្ថភាព វានឹងមានរង្វាន់របស់អ្នក។
ការប្រកួតបន្ទាប់សម្រាប់លោក Cubarsi គឺការប្រកួតទល់នឹងក្រុម Espanyol ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួត Catalan derby។
លោក Cubarsi បាននិយាយអំពីការប្រកួតនេះថា ក្រុមទាំងពីរមកដល់ក្នុងសក្ដានុពលល្អ ហើយវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់បាល់ទាត់ Catalan។
លោក Lamine Yamal និង Aitana Bonmatti ក៏ត្រូវបានផ្តល់កិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយឈ្នះពានរង្វាន់កីឡាករបុរស និងនារីល្អបំផុតរៀងៗខ្លួន។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...