|
|
|
ក្នុងជំនួបរវាង Manchester United និង Leeds United កាលពីយប់មិញបញ្ចប់ដោយលទ្ធផល ៤-២ រកគ្រាប់បាល់បានដោយកីឡាករ Harry Maguire, Bruno Fernandes, Fred និង Anthony Elanga ។ ជ័យជំនះកាលពីយប់មិញធ្វើអោយ Manutd បាន ៣ពិន្ទុនិងអាចរក្សាតំណែង Top 4 បាន ។

ទោះជាយ៉ាងណា អតីតខ្សែបម្រើជើងចាស់នៅ United លោក Paul Scholes បានចេញមករិះគន់ដល់កីឡាករ Bruno Fernandes ថាកុំឲ្យលេងទន់ពេក ត្រូវតែធ្វើខ្លួនឲ្យរឹងមាំឡើង កុំអាងអី ប៉ះបន្តិចដួលនោះ។


Scholes បានបន្ថែមទៀតថា ៖ "ខ្ញុំគិតថា Fernandes គេគួរតែរឹងមាំជាងនេះ ដោយសឹងតែពេលខ្លះមើលទៅគេចង់ដួលមុនទាំងរឿងនោះកើតឡើងទៅទៀត ជួនខ្លះទៀតខ្ញុំគិតថា វាមិនសមជាការប៉ះទង្គិចដល់ដួលនោះឡើយលេងរបៀបនេះមើលទៅគេ ដូចជាទន់ពេកហើយ " ៕
ប្រភព : Metro
Premier League Wolves VS Aston Villa Match ...
Antoine Griezmann ត្រូវបានគេរាយការណ៍ថាកំពុងខិតជិតដល់ការចាកចេញពី Atlético Madrid ដោយការផ្លាស់ប្តូរទៅកាន់ Orlando City ឥឡូវនេះត្រូវបានគេពិពណ៌នាថាទំនងជាកើតឡើង។...
ក្រុម Liverpool ទទួលបានការជំរុញសុខភាពដ៏សំខាន់មួយមុនការប្រកួតជាមួយក្រុម West Ham United ខណៈដែល Jeremie Frimpong ត្រូវបានគេថតរូបត្រឡប់មកវិញក្នុងការហ្វឹកហាត់ក្រុមដំបូង។...
អ្នកតំណាងរបស់ Lionel Messi បានជម្រាបដល់បេក្ខជនប្រធានាធិបតីរបស់ក្លឹប FC Barcelona ថា កីឡាករអាហ្សង់ទីនរូបនេះមិនមានបំណងវិលត្រឡប់មកក្លឹបវិញក្នុងនាមជាកីឡាករនោះទេ នេះបើយោងតាម RadioCAT។...
ក្រុម Nottingham Forest ជួបការលំបាកជាងការរំពឹងទុក បន្ទាប់ពីឈ្នះ 3-0 ក្នុងជើងទីមួយនៅក្រៅដី ប៉ុន្តែពួកគេនៅតែអាចឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះក្រុម Fenerbahçe។...