|
|
|
ក្លឹប Paris Saint-Germain (PSG) បានបញ្ជាក់ថា Nuno Mendes នឹងខកខានការប្រកួត Champions League ទល់នឹង Barcelona បន្ទាប់ពីបានរងរបួសភ្លៅនៅក្នុងការប្រកួតដែលក្រុមរបស់គេបានយកឈ្នះលើ Strasbourg ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍។
កីឡាករលេងនៅតំបន់ការពារស្លាបឆ្វេងសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានដកចេញពីទីលាននៅនាទីទី ៨៦ បន្ទាប់ពីមានអាការៈឈឺចាប់នៅត្រង់ភ្លៅ ដែលបង្កឱ្យមានក្តីបារម្ភភ្លាមៗថាតើគាត់អាចចូលលេងក្នុងការប្រកួតទល់នឹងក្រុមមកពីតំបន់កាតាឡាន់ (Barcelona) នេះបានឬអត់។
PSG បានបញ្ជាក់ពីដំណឹងអាក្រក់នេះនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងថា៖ «ដោយសារតែរងរបួសភ្លៅខាងឆ្វេងនៅក្នុងការប្រកួតកាលពីយប់មិញទល់នឹងក្រុម RC Strasbourg Alsace នោះ Nuno Mendes នឹងមិនអាចចូលលេងបានទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
របួសនេះគឺជាបញ្ហាធំមួយសម្រាប់លោក Luis Enrique ដែលនឹងត្រូវខ្វះជម្រើសការពារដ៏សំខាន់ម្នាក់សម្រាប់ការប្រកួតទល់នឹង Barcelona។ គេរំពឹងថា Mendes នឹងបានចូលលេងក្នុងការប្រកួតដ៏គួរឱ្យទន្ទឹងរង់ចាំទល់នឹងក្រុមមកពីអេស្ប៉ាញមួយនេះ ដែលវាក៏នឹងធ្វើឱ្យគាត់ត្រូវប៉ះផ្ទាល់ជាមួយកីឡាករ Lamine Yamal ផងដែរ។
ក្រោយចប់ការប្រកួតជាមួយ Strasbourg លោក Luis Enrique បានពន្យល់ថា លោកមិនចង់ប្រថុយជាមួយខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះទេ បន្ទាប់ពីគាត់មានអារម្មណ៍មិនស្រួលនៅចុងម៉ោងនៃការប្រកួត។
ពេលនេះ គេរំពឹងថា Lucas Digne អាចនឹងត្រូវបានពិចារណាឱ្យចូលជំនួសនៅតំបន់ការពារស្លាបឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះហាក់មិនសូវធ្វើបានល្អប៉ុន្មានទេចាប់តាំងពីមកដល់ទីក្រុងប៉ារីស ហើយថែមទាំងត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់គាត់នៅក្នុងការប្រកួតទល់នឹង Strasbourg ទៀតផង។
ដូច្នេះ ប្រសិនបើគាត់ត្រូវចូលលេងជំនួសដើម្បីទប់ទល់ជាមួយ Yamal នោះវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ដោយសារកីឡាករលេងនៅស្លាបរបស់ Barcelona រូបនេះ ទើបតែបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោទល់នឹងក្រុម Real Betis កាលពីចុងសប្តាហ៍កន្លងទៅនេះ។
គ្រូបង្វឹកក្រុម Man United លោក Michael Carrick បានបញ្ជាក់ថា លោកបានសម្រេចចិត្តដក Lisandro Martinez ចេញនៅពាក់កណ្តាលម៉ោងដោយសារតែបញ្ហាសុខភាព។...
Eberechi Eze បានលេងនៅលើទីលានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ក្នុងជំនួបក្របខ័ណ្ឌ Premier League រវាង Arsenal និង Nottingham Forest ដោយត្រូវបានគ្រូបង្វឹក Mikel Arteta ដកចេញពីការប្រកួត។...
យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ Fabrizio Romano បានឱ្យដឹងថា ក្លឹប Barcelona នឹងពិចារណាអនុញ្ញាតឱ្យ Alejandro Balde ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌផ្ទេរដាច់ (permanent deal) ប៉ុណ្ណោះ ខណៈដែលកីឡាករលេងនៅតំបន់ការពារស្លាបឆ្វេងរូបនេះ កំពុងពិចារណាអំពីអនាគតរបស់ខ្លួន ដោយសារតែទទួលបានឱកាសលេងតិចតួចក្រោមការដឹកនាំរបស់លោក Hansi Flick។...
Serie A Juventus VS Lazio Result ...
Serie A AC Milan VS Atalanta Result ...