|
|
|
ក្រុមអធិរាជស Real Madrid គ្រោងដាក់សំណើរខ្ចីជើងតារាឆ្នើមរបស់តោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ បន្ទាប់ពីគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Stamford Bridge ។

តាមពិតទៅកីឡាករដែលក្លឹប Madrid ចង់នាំយកមកកាន់ក្រុមរបស់ខ្លួននោះ គឺខ្សែប្រយុទ្ធ Timo Werner នៅពេលដែលគេរកបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ កាលពីរដូវកាលមុន ខណ:បច្ចុប្បន្ន ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ កំពុងស្ថិតនៅក្នុងចំណោមកីឡាករ ដែលអាចដើរចេញពីក្រុម នៅទីផ្សារនេះ ។ គួរបញ្ជាក់ថា Real Madrid កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញស្ថានភាពរបស់ Werner ដើម្បីស្វែងរកលទ្ធភាព ក្នុងការចុះហត្ថលេខាលើអតីតកីឡាកររបស់ក្រុម RB Leipzig ៕
ប្រភព ៖ BBC Sport
ក្លិប FC Barcelona បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Raphinha នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបន្តអនាគតរបស់គេជាមួយក្រុមរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។ ការសម្រេចចិត្តនេះបង្ហាញពីការជឿជាក់របស់ក្លិបលើសមត្ថភាព និងតួនាទីដ៏សំខាន់របស់កីឡាកររូបនេះក្នុងគម្រោងបាល់ទាត់រយៈពេលវែង។...
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati របស់ក្លិប AS Monaco កំពុងប្រឈមនឹងការអវត្តមានរយៈពេលវែង បន្ទាប់ពីរងរបួសសរសៃពួរភ្លៅក្នុងការប្រកួតទល់នឹង Lille OSC កាលពីចុងខែតុលា។ យោងតាមរបាយការណ៍ព័ត៌មានដែលដកស្រង់ពី Get French Football News (GFFN) កីឡាករវ័យ ២៤ ឆ្នាំរូបនេះទំនងជាមិនអាចត្រឡប់មកប្រកួតវិញមុនដំណាច់ឆ្នាំ២០២៦ ឡើយ ហើយការវិលត្រឡប់របស់គេអាចត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៧។...
Barcelona បានបញ្ជាក់ថា ខ្សែបម្រើ Rodri នឹងខកខានការប្រកួតក្របខណ្ឌ La Liga ទល់នឹង Atletico Madrid នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីរងរបួសសរសៃពួរភ្លៅខាងស្តាំក្នុងជ័យជម្នះ 3-0 លើ Aston Villa នៅពានរង្វាន់ UEFA Champions League។ ការអវត្តមានរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានក្លាយជាបញ្ហាដែលក្រុមត្រូវយកចិត្តទុកដាក់ មុនការប្រកួតដ៏សំខាន់ក្នុងលីគអេស្ប៉ាញ។...
Matheus Cunha បានក្លាយជាតួអង្គសំខាន់ក្នុងរាត្រីដ៏អស្ចារ្យមួយនៅកីឡដ្ឋាន Old Trafford បន្ទាប់ពីរកបានពីរគ្រាប់ ជួយ Manchester United វាយបកយកឈ្នះ Roma ក្នុងលទ្ធផល 3-2 នៅក្របខណ្ឌ UEFA Champions League។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយចាត់ទុកបទពិសោធន៍នេះថាជាការសម្រេចក្តីសុបិនក្នុងអាជីពរបស់ខ្លួន។...
Champions League Slavia Praha VS Arsenal Result ...