|
|
|
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុម Real Betis គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ត្រូវបានសួរថាតើការប្រកួតមួយណាជាអាទិភាពលេខមួយរបស់ក្រុមសម្រាប់រដូវកាលនេះ។
នេះជាពាក្យដែលលោកគ្រូបង្វឹក Xavi បានឆ្លើយតប
យើងមិនអាចបោះបង់ពួកគេណាមួយចោលបានទេ។ យើងនឹងខំប្រឹងដើម្បីពានទាំងអស់ដែលនៅសេសសល់។ យើងត្រូវកែលម្អ និងឈ្នះការប្រកួតដោយការជឿជាក់។
តើយើងមានឱកាសឈ្នះពានបីទេ? បាទ ខ្ញុំជឿជាក់យ៉ាងមុតមាំ។ ខ្ញុំមិនអាចប្រាកដថានឹងឈ្នះបានទាំងអស់នោះទេមានក្លឹបជាច្រើនដែលមិនបានឈ្នះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។
ជាការពិតណាស់ ក្រុម Catalans កំពុងតែប្រជែងយកពានបីដូចជា La Liga Copa del Rey និង Champions League។ ប៉ុន្តែពួកគេនឹងត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចគោលដៅពិតប្រាកដ។
Facebook Page Aa2888
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...