|
|
|
ក្រុមជម្រើសជាតិនារីកម្ពុជាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women Cup 2024 ហើយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតក្នុងលទ្ធផល 3-0។
គ្រាប់បាល់របស់ក្រុមនារីកម្ពុជារកបានដោយខ្សែប្រយុទ្ធភ្នំពេញក្រោននារី សឿន វីផា ស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទី36 ក្នុងវគ្គទីមួយ ខណៈ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ ពឿន គន្ធាម្នាក់ឯងនៅតង់ទី២។
លទ្ធផលនេះបានធ្វើឱ្យក្រុកមជម្រើសជាតិនារីកម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិខ្មែរលោក ឃួន ឡាបូរ៉ាវីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយត្រូវរង់ចាំជួបក្រុមមួយរវាង ជម្រើសជាតិសិង្ហបុរី និងជម្រើសជាតិនារីឥណ្ឌូណេស៊ី
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...