|
|
|
អ្នកចាត់ការទូទៅលោក Vahid Halilhodzic របស់ក្រុមជម្រើសជាតិម៉ារ៉ុកបានលេងធម៌ក្តៅដាក់ខ្សែប្រយុទ្ធ Hakim Ziyech ដោយមិនកោះហៅគេឲ្យចូលរួមពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations (AFCON) តាំងពីប្រកួតដំបូង ។ លោកសង្កត់ធ្ងន់ម្តងទៀតថា បើទោះបី Ziyech ជា Lionel Messi ក៏លោកគ្មានថ្ងៃឲ្យគេមកចូលរួមជាមួយជម្រើសជាតិដែរ ។

Halilhodzic បានបន្ថែមទៀតថា ៖ "អាកប្បកិរិយារបស់គេនៅ ២ប្រកួតចុងក្រោយក្នុងជំនួបមិត្តភាព គឺពិបាកនិងទទួលយកណាស់
គេមិនសាកសមជាកីឡាករជម្រើសជាតិឡើយ ។ គេគួរតែធ្វើជាគំរូដល់មិត្តរួមក្រុម អាកប្បកិរិយាគេបានជះឥទ្ធិពលអវិជ្ជមានដល់
មិត្តរួមក្រុមទាំងមូល ។ គេមិនគោរពវិន័យ ថែមទាំងមកយឺតទៀត " ។

គួរបញ្ជាក់ថា ម៉ារ៉ុកបានធ្លាក់ចេញពីពានរង្វាន់ AFCON ក្រោមថ្វីជើងអេហ្សីប ក្នុងលទ្ធផល ២-១ ៕
ប្រភព : Goal
ក្រុម Manchester City បានបញ្ជាក់ថា Josko Gvardiol បានចុះកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំ ដោយបន្តស្នាក់នៅកីឡដ្ឋាន Etihad រហូតដល់រដូវក្តៅឆ្នាំ ២០៣១។...
ក្រុមកាំភ្លើងធំ Arsenal ត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងការស្វែងរកខ្សែការពារបន្ថែមទៀត បន្ទាប់ពីរបួសរបស់ William Saliba ដោយខ្សែការពារបារាំងរូបនេះអាចនឹងត្រូវអវត្តមានរយៈពេលប្រាំខែ។...
Vinicius Junior ត្រូវបានគេរំពឹងថានឹងស្នាក់នៅ Real Madrid លើសពីទីផ្សារដោះដូរកីឡាកររដូវក្តៅ បើទោះបីជាមានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអនាគតរបស់គាត់ក៏ដោយ។...
យោងតាមអ្នកកាសែតអ៊ីតាលី Nicolo Schira ក្លឹប Lazio ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Niclas Fullkrug របស់ក្លឹប West Ham United។...
យោងតាមកាសែត The Athletic អតីតខ្សែការពារក្រុម Arsenal លោក Takehiro Tomiyasu កំពុងហ្វឹកហាត់ជាមួយក្រុម Crystal Palace ខណៈដែលគាត់កំពុងពិចារណាលើការផ្លាស់ប្តូរបន្ទាប់របស់គាត់នៅរដូវក្តៅនេះ។...