|
|
|
Chelsea បានយកឈ្នះ Tottenham ក្នុងលទ្ធផល 2-0 ហើយបានខិតទៅជិតតំបន់ ប្រកួត European។
បច្ចុប្បន្នក្រុមតោខៀវកំពុងឈរនៅលេខរៀងទី 8 ក្នុងតារាងដោយវ៉ាដាច់ក្រុម West Ham ។ Man United និង Newcastle ស្ថិតក្នុងចំណាត់ថ្នាក់លេខ 6 និងទី 7 រៀងគ្នា ដោយមានការប្រកួតបី ទៀត និងតាមពីក្រោយ 2ពិន្ទុលើក្រុមតោខៀវ។
ចំណាត់ថ្នាក់ទី 7 ទទួលបានវគ្គជម្រុះ Conference League លុះត្រាតែ Man United ធ្លាក់ទៅលេខ 7 ឬទាបជាង ហើយឈ្នះ FA Cup ។ ក្នុងករណីនោះ កន្លែង Conference League នឹងទៅក្រុមចំណាត់ថ្នាក់ទី6។
Chelsea នៅសល់ 4 ប្រកួតទៀតក្នុងរដូវកាលនេះ។ ពួកគេត្រូវជួបក្រុម West Ham នៅកីឡដ្ឋាន Bridge នៅថ្ងៃអាទិត្យនេះ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...