|
|
|
ក្រុម Barcelona បានបញ្ចេញបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតជើងទីមួយនៃវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Newcastle United នៅថ្ងៃអង្គារ នៅឯកីឡដ្ឋាន St' James Park។
លោក Hansi Flick នៅតែរក្សាបញ្ជីឈ្មោះកីឡាករដែលគាត់បានប្រើសម្រាប់ជ័យជម្នះ 1-0 ទល់នឹងក្រុម Athletic Bilbao កាលពីចុងសប្តាហ៍មុន ដោយគ្មានការផ្លាស់ប្តូរអ្វីធំដុំឡើយ។
លោក Gavi ត្រូវបានបញ្ចូលឈ្មោះ ប៉ុន្តែគាត់នឹងមិនចូលរួមទេ។ ខ្សែបម្រើអេស្ប៉ាញរូបនេះនៅតែបន្តការជាសះស្បើយពីរបួសជង្គង់។
ក្រុមយក្សកាតាឡាននឹងសម្លឹងរកការឈ្នះពីរដងលើក្រុម Magpies បន្ទាប់ពីទទួលបានជ័យជម្នះ 2-1 ក្នុងវគ្គចែកពូលនៅទីលានដដែល។
នេះគឺជាបញ្ជីឈ្មោះកីឡាករ
អ្នកចាំទី Joan Garcia - Kochen - Wojciech Szczesny
ខ្សែការពារ Joao Cancelo - Ronald Araujo - Pau Cubarsí - Gerard Martin - Alvaro Cortes - Xavi Espart - Eric Garcia
ខ្សែបម្រើ Fermin Lopez - Marc Casado - Marc Bernal - Dani Olmo - Tommy Marques - Pedri - Gavi
ខ្សែប្រយុទ្ធ Ferran Torres - Robert Lewandowski - Lamine Yamal - Raphinha - Marcus Rashford - Roony Bardghji ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...