|
|
|
ខ្សែប្រយុទ្ធ Kylian Mbappe ចំណាយពេលត្រឹមតែ៨វិនាទីធ្វើបានគ្រាប់បាល់លឿនបំផុតនៅ Ligue 1 ក្នុងជ័យជម្នះរបស់ Paris St-Germain លើ Lille លទ្ធផល ៧-១ កាលពីយប់មិញ។

ក្នុងការប្រកួតសប្ដាហ៍ទី៣នៃលីគកំពូលរបស់បារាំង លេងបាន៨វិនាទី Mabppe រកបានគ្រាប់ទីមួយឲ្យ PSG ដែលជាការបញ្ជូនរបស់ Lionel Messi ។ រំលងមិនបានប៉ុន្មាន Messi ជាអ្នកបន្ថែមគ្រាប់ទីពីរ។ ខ្សែការពារ Hakimi ជាអ្នកសម្រេចបានគ្រាប់ទី៣ជូនក្រុម ស្របពេលខ្វះពីរនាទីបញ្ចប់ការប្រកួតវគ្គទីមួយ Neymar បន្ថែមគ្រាប់ទី៤។

ក្រោយសម្រាកឈានដល់វគ្គទីពីរ Neymar រកបានមួយគ្រាប់ទៀត ខណៈ Mbappe ធ្វើបាន២គ្រាប់បន្ថែម ដែលជាការធ្វើបាន Hat-trick ជាលើកដំបូងក្នុងរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធ Jonathan Bamba ជាអ្នកទម្លុះសំណាញទៅតែមួយគ្រាប់គត់ជូនក្រុមម្ចាស់ផ្ទះ Lille ។
បញ្ចប់ការប្រកួត PSG បានយកឈ្នះ Lille ៧-១ ឈរកំពូលតារាង Ligue 1 ឆ្លងកាត់បីប្រកួតមាន៩ពិន្ទុពេញ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
ប្រភព: Sky Sport
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...