|
|
|
ក្រុមយក្ស២នៅអឺរ៉ុបគឺបែលហ្សិក និងអាល្លឺម៉ង់បានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2022 ទៅហើយកាលពីយប់មិញនេះ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។ អាល្លឺម៉ង់ដែលស្ថិតនៅពូលជាមួយ ជប៉ុន អេស្ប៉ាញ និងកូស្ដារីកានោះ បានត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូលប៉ុណ្ណោះ ព្រោះពួកគេចាញ់ក្រុមជប៉ុន នៅវគ្គបើកឆាក បន្ដស្មើអេស្ប៉ាញ និងចុងក្រោយឈ្នះកូស្ដារីកា។

ក្នុងពូលនេះ ជប៉ុន បានបង្កភាពភ្ញាក់ផ្អើលជាគេដោយអាចឈរនៅលេខ១បានក្រោយឈ្នះអេស្ប៉ាញនៅយប់មិញ ស្របពេលអេស្ប៉ាញនេះវិញនៅលេខ២ អាល្លឺម៉ង់នៅលេខ៣ និងកូស្ដារីកានៅលេខ៤។ ចំណែកបែលហ្សិកវិញ ស្ថិតនៅពូលជាមួយក្រុមក្រូអាត ម៉ារុក និងកាដាណា។ ជាក់ស្ដែងបាននៅពូលស្រួលនេះហើយ តែពួកគេនៅតែមិនអាចបានឱកាសឡើងវគ្គ១៦ក្រុមបានទៀត។ ដោយប្រកួតបើកឆាកឈ្នះកាដាណា បន្ដចាញ់ម៉ារុក និងចុងក្រោយយប់មិញស្មើក្រូអាត។ តាមលទ្ធផលនេះ បែលហ្សិកបានត្រឹមលេខ៣ក្នុងពូល ខណៈដែលលេខ១នោះគឺម៉ារុក និងលេខ២ ក្រូអាត៕
Sponsored by ៖ #AA2888
Telegram ៖ https://bit.ly/3u2Jkwm
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
យោងតាមលោក Joan Sentelles នាយកគម្រោង Espai Barca បានឱ្យដឹងថា កីឡដ្ឋាន Spotify Camp Nou របស់ក្លឹប FC Barcelona អាចនឹងបើកដំណើរការពេញសមត្ថភាព (ទទួលអ្នកទស្សនាបានពេញចំនួន) នៅដើមឆ្នាំ ២០២៧។...
John Stones បានរងរបួសក្នុងអំឡុងពេលការប្រកួតដែល Inter Milan យកឈ្នះ Udinese ក្នុងលទ្ធផល ៥-៣ (ដោយវាយបកយកឈ្នះ) កាលពីថ្ងៃចន្ទ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីស្ថានភាពរាងកាយរបស់គាត់ បន្ទាប់ពីគាត់បានបង្ហាញខ្លួនជាកីឡាករជម្រើសដំបូងឱ្យក្លឹបជាលើកដំបូង។...
Sergio Ramos ខ្សែការពារសញ្ជាតិអេស្ប៉ាញដ៏មានបទពិសោធន៍ កំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់ក្លឹប Aston Villa ក្នុងនាមជាកីឡាករដែលអាចនឹងនាំយកមកពង្រឹងក្រុមអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។...
យោងតាមលោក Fabrizio Romano ខ្សែបម្រើ Yves Bissouma ដែលធ្លាប់លេងឱ្យក្លឹប Tottenham និង Brighton បានយល់ព្រមចូលរួមជាមួយក្លឹប Ajax ក្នុងនាមជាកីឡាករគ្មានកិច្ចសន្យា (free agent)។...
មានសេចក្តីរាយការណ៍ថា David Alaba បានក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្លឹប Hamburg ខណៈដែលក្រុមមកពីលីគ Bundesliga មួយនេះកំពុងស្វែងរកការពង្រឹងតំបន់ការពារ បន្ទាប់ពីការចាប់ផ្តើមរដូវកាលក្នុងស្រុកដ៏លំបាក។...