|
|
|
ដ្បិតជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ប៉ុន្តែក្រុមទាំងពីរបានព្យាយាមលេងដូចប្រកួតដណ្ដើមពានផ្លូវការ និង 100ភាគរយ ដើម្បីបន្សាំខ្លួនដូចការប្រកួតពិតៗ។
ឱកាសទាត់ទីក៏មានច្រើន ការប៉ះទង្គិចក៏មានច្រើនដូចគ្នា រហូតឈានដល់មានកាតក្រហម ទៀត គឹមហេង Visakha យ៉ាងណា គ្រាប់បាល់ 1គ្រាប់របស់ ផាន សុផេន នៅដើមវគ្គទី2 គឺគ្រប់គ្រាន់ដើម្បីឱ្យវិសាខា លើកពាន PRE-SEASON ជាលើកដំបូង បន្ទាប់ពីធ្លាប់ខកចិត្ត 2ដង
រឿងសំខាន់មួយសម្រាប់ក្រុមលើកពាន វិសាខា នោះគឺការទទួលបាន WINNING Mentality ដែលក្លិបក្រោមការដឹកនាំគ្រូថ្មីត្រូវការ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...