|
|
|
ផេកកីឡា KOF បានទទួលព័ត៌មានច្បាស់ការមួយ បញ្ជាក់ថា គ្រូបង្គោលវិសាខា Gerard Jones បានដកឈ្មោះកីឡាករ Alisher ចេញពីបញ្ជីប្រកួតទល់នឹង កងយោធពលខេមរភូមិន្ទ កាលពីចុងសប្ដាហ៍មុន។
មិនត្រឹមតែប៉ុណ្ណោះ Alisher មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទីលានហ្វឹកហាត់ និងកន្លែងហាត់ប្រាណរបស់ក្លិបឡើយ ហើយលោក Gerard Jones ក៏បានបញ្ជាសន្ដិសុខឱ្យនាំកីឡាកររូបនេះចេញ ផងដែរ។
មិនទាន់មានសេចក្ដីប្រកាសផ្លូវការពីក្លិប ឬគ្រូបង្គោលឡើយ តើប្រិយមិត្តគិតថាស្ថានភាពនៅក្លិបវិសាខា ពេលនេះទៅជាយ៉ាងណា!
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...