|
|
|
សម្រាប់ Breno យើងដឹងថាគាត់មានបញ្ហារបួស MCL ប៉ុន្តែមិនច្បាស់ថាគាត់អាចលេងបាន ឬអត់ទេចុងសប្ដាហ៍នេះ យ៉ាងណាពួកគេមានកីឡាករដែលមានគុណភាព មិនមែនតែ Breno ម្នាក់ទេ ដែលយើងស្គាល់គេ Breno យ៉ាងច្បាស់ ដែលមានអនុស្សាវរីយ៍ល្អៗជាមួយយើង គេជាមនុស្សល្អ មានភាពអាជីព ព្រមទាំងជាកីឡាករដ៏ល្អ និងមានកម្លាំងខ្លាំងក្លាណាស់ ប៉ុន្តែយើងត្រូវតែបារម្ភពីកីឡាករផ្សេងទៀត មិនមែនតែ Breno ម្នាក់នោះទេ ពិតណាស់ Breno ជាកីឡាករដ៏សំខាន់របស់វិសាខា។
🎙 ការលើកឡើងរបស់ លោក Mattew McConkey គ្រូព្រះខ័នរាជស្វាយរៀង មុនជួបអតីតកូនក្រុមចុងសប្ដាហ៍នេះ
ចាំមើល Breno អាចជាពីរបួសចូលបង្ហាញខ្លួនទល់នឹងក្លិបចាស់ ហើយធ្វើរឿងភ្ញាក់ផ្អើលបានទេ រង់ចាំមើលថ្ងៃទី14 ខែកញ្ញា។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...