|
|
|
ខ្ញីខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានសហព័ន្ធបាល់ទាត់ស៊ុយអែតកោះហៅឱ្យចូលជម្រើសជាតិដើម្បីត្រៀមប្រកួតវិញហើយ ក្រោយពីខកខានជាង១ឆ្នាំមកនេះ។

នៅចុងខែនេះ ស៊ុយអែត នឹងត្រូវប៉ះជាមួយក្រុមបែលហ្សិក និងអាហ្សេបៃហ្សង់ក្នុងការប្រកួតជម្រុះពានរង្វាន់ Euro ។ ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះខកខានបង្ហាញខ្លួនច្រើនខែ ដោយសារតែបញ្ហារបួសជង្គង់ ដោយទើបតែបានចូលខ្លួនលេងវិញនៅពេលថ្មីៗនេះទេ។ ដោយសារតែទម្រង់លេងនៅល្អ និងអាចរកគ្រាប់បាល់បាន ទើបបានជាស៊ុយអែតកោះហៅរូបគេមកចូលលេងវិញ បើទោះជាវ័យជ្រេខ្លាំងទៅហើយក៏ដោយ។

រំលឹកថា Zlatan បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែតក្រោយពីប្រកួតពានរង្វាន់ Euro 2016 ។ ក្រោយមក ក៏ត្រលប់មកវិញម្ដងសម្រាប់ការប្រកួតជម្រុះ World Cup នៅឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេចក្ដីស្រមៃក្នុងការមានកៅអីលេងនោះទេ។ Zlatan ជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រជម្រើសជាតិផងដែរ ដោយរកបាន៦២គ្រាប់ ក្នុងការបង្ហាញខ្លួន១២១ប្រកួត៕
Sponsored by ៖ #AA2888 #SUN2888 #APPLE65
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Friendly Match Morocco VS Norway Match ...
Friendly Match Denmark VS Ukraine Match ...
ព័ត៌មានដ៏ឈឺចាប់សម្រាប់កីឡាករវ័យក្មេងអាល្លឺម៉ង់ Lennart Karl បានចែករំលែកសារដ៏រំជួលចិត្តមួយទៅកាន់អ្នកគាំទ្រ បន្ទាប់ពីត្រូវបានបញ្ជាក់ថាគាត់នឹងមិនអាចចូលរួមការប្រកួត FIFA World Cup 2026 ជាមួយ Germany national football team បានឡើយ ដោយសាររបួសដែលបានកើតឡើងមុនការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់គាត់។ សម្រាប់កីឡាករវ័យក្មេងរបស់ FC Bayern Munich នេះ គឺជាពេលវេលាដ៏លំបាកមួយដែលពិបាកទទួលយក។...
ខ្សែប្រយុទ្ធ Portugal Rafael Leao ត្រូវបានបណ្តេញចេញពីការប្រកួត ដោយសារតែបានដាល់ទៅលើគូប្រកួតម្នាក់ ក្នុងអំឡុងពេលការប្រកួតកម្តៅសាច់ដុំ World Cup ទល់នឹងឈីលី នៅទីក្រុង Lisbon។...
ខណៈពេលដែលប្រទេស France កំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 កីឡាករ Kylian Mbappe បានឆ្លុះបញ្ចាំងពីពេលវេលាសំខាន់ៗក្នុងអាជីពអន្តរជាតិរបស់គាត់ រួមទាំងភាពជោគជ័យរបស់គាត់ជាមួយក្រុម Les Bleus និងការខកចិត្តនៃវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022។ នៅក្នុងបទសម្ភាសន៍ជាមួយ Sorare ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះត្រូវបានសួរឱ្យដាក់ឈ្មោះការសម្តែងដែលគាត់ចូលចិត្តបំផុតសម្រាប់ប្រទេសបារាំង។ ទោះបីជាគាត់ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ World Cup ច្រើនលើកច្រើនសារ និងវគ្គផ្តាច់ព្រ័ត្រពីរលើកក៏ដោយ កីឡាករ Mbappe បានជ្រើសរើសជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ 2018 លើក្រុមបែលហ្ស៊ិក។...