|
|
|
អតីតគ្រូបង្វឹកឆ្នើមរបស់បិសាចក្រហម Manchester United លោក Sir Alex Ferguson ត្រូវបានគេរាយការណ៍ថាបានត្រឡប់មកកាន់តំណែងធំមួយនៅអតីតក្លឹបចាស់ខ្លួនវិញ ។

យោងតាមរបាយការណ៍របស់សារព័ត៍មាន Daily Mail បានបង្ហាញឱ្យដឹងថា នាយកប្រតិបត្តិរបស់ក្លឹប Manchester United លោក Richard Arnold បានតែងតាំងលោក Sir Alex នៅក្នុងតួនាទីជាផ្លូវការមួយ ជាមួយនឹងការប្រើប្រាស់បទពិសោធ ដែលលោកមាន ដើម្បីផ្តល់ការប្រឹក្សា សម្រាប់ក្លឹប។

គួរបញ្ជាក់ថាលោក Arnold ក៏បានបង្កើតក្រុមការងារមួយប្រមូលផ្តុំដោយអ្នកមានសមត្ថភាព ដូចជាលោក Ferguson ផ្ទាល់រួមទាំងអតីតប្រធានក្រុមលោក Bryan Robson និងនាយកផ្នែកកីឡាករបច្ចុប្បន្នលោក John Mutough ដើម្បីជួយគាត់ ក្នុងការគ្រាប់គ្រងលើគ្រប់ផ្នែកទាំងអស់ នៅក្នុងក្លឹប ៕
ប្រភព៖ Dailymail
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះ Barcelona បន្ទាប់ពីរូបគេស្ថិតក្នុងចំណោមកីឡាករសំខាន់ៗដែលស្ម័គ្រចិត្តមកហ្វឹកហាត់នៅថ្ងៃឈប់សម្រាក ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់ទល់នឹង Atletico Madrid ក្នុងក្របខណ្ឌ La Liga។...
ខ្សែប្រយុទ្ធឆ្នើមពីររូបរបស់ Manchester City គឺ Rayan Cherki និង Jeremy Doku ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាពប្រជែងពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំខែ (Premier League Goal of the Month) បន្ទាប់ពីពួកគេរកបានគ្រាប់បាល់ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងជ័យជម្នះ 3-0 លើ Liverpool។...
ក្លិបបាល់ទាត់យក្សអេស្ប៉ាញ FC Barcelona បានប្រកាសបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Raphinha រហូតដល់ឆ្នាំ 2030 ដែលជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពក្រុម និងបន្តអភិវឌ្ឍគម្រោងបាល់ទាត់រយៈពេលវែងរបស់ក្លិប។...
Europa League AZ Alkmaar VS Juventus Result ...
Europa League Leverkusen VS Marseille Result ...