|
|
|
Ousmane Dembele ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង ហាក់ដូចជាចង់នៅបន្តអាជីពនៅក្លឹប Barcelona វិញហើយ។ ក្លឹបអ្នកមានបុណ្យ Barcelona បង្ហាញជំហរច្បាស់លាស់រហូតមកថាចង់បានខ្សែប្រយុទ្ធរូបនេះនៅបន្តកុងត្រាថ្មីជាមួយគ្នា ។ តែ Dembele ហាក់នៅអល់អែក មិនព្រមដល់ថ្នាក់អ្នកចាត់ការទូទៅ Xavi ឲ្យជម្រើសទៅកីឡាករនេះពីរគឺ ចាកចេញ ឬបន្តកុងត្រាថ្មី។

ក្លឹប Barca ចង់លក់គេចេញនៅខែមករានេះមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ ក្រោយ Dembele ហាក់បង្ហាញជំហរមិនច្បាស់លាស់ ។គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ ភ្នាក់ងាររបស់ Dembele ផ្ទាល់បានជួបទៅចរចាជាមួយ អ្នកចាត់ការទូទៅលោក Xavi ដោយបានប្រាប់ថា Dembele ចង់នៅបន្តជួយក្លឹបនេះទៀត នឹងបន្តកុងត្រាថ្មី។
ប្រភព : Marca
យោងតាមប្រភពពី TEAMtalk បានឱ្យដឹងថា ក្លឹប Barcelona បានចាប់ផ្តើមការចរចាជាមួយក្លឹប Liverpool អំពីការផ្ទេរ Ronald Araujo ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ ដោយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះសង្ឃឹមថានឹងអាចលក់ខ្សែការពាររូបនេះចេញបាននៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
Michael Olise មានកិច្ចសន្យាជាមួយក្លឹប Bayern Munich រហូតដល់រដូវក្តៅឆ្នាំ ២០២៩។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដែលជាម្ចាស់កំណត់ត្រាជើងឯករបស់អាល្លឺម៉ង់មួយនេះ ចង់រក្សាទុកតារាឆ្នើមក្នុងតំបន់ប្រយុទ្ធសញ្ជាតិបារាំងរូបនេះឱ្យនៅជាមួយក្រុមបានយូរជាងនេះទៅទៀត។...
ក្លឹប Como បានបញ្ជាក់ជាផ្លូវការថា ខ្សែប្រយុទ្ធឆ្នើម Moise Kean បានទទួលការព្យាបាលដោយជោគជ័យនៅទីក្រុងបាសេឡូណា (Barcelona) ដើម្បីដោះស្រាយបញ្ហារបួសឆ្អឹងជើងខាងស្តាំ (tibia) ដែលរ៉ាំរ៉ៃ។...
យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ក្លឹប Real Madrid បានបដិសេធសំណើជាច្រើនសម្រាប់ការទិញយកអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin។ ទោះបីជាគាត់ត្រូវអង្គុយបម្រុង Thibaut Courtois ក៏ដោយ ក៏ Lunin នៅតែទទួលបានទំនុកចិត្តពីក្លឹបដដែល។...
Enzo Fernandez បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នារបស់គាត់ក្នុងការត្រឡប់ទៅកាន់ក្លឹប River Plate វិញនៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់ ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់ទៅកាន់ក្លឹបដែលគាត់ធ្លាប់លេងតាំងពីកុមារភាពនេះ នៅតែជាគោលដៅដ៏ធំបំផុតមួយរបស់គាត់។...