|
|
|
Harry Kane ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៦ យ៉ាងផ្លូវការ ដោយត្រូវបានទទួលស្គាល់ថាជាកីឡាករឆ្នំាមួយរូបក្នុងពិភពបាល់ទាត់។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៣ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតនៅលើឆាកអន្តរជាតិ ដោយបានយកឈ្នះលើតារាឆ្នើមរបស់ក្លឹប Real Madrid គឺ Kylian Mbappé និងកីឡាករវ័យក្មេងដ៏មានទេពកោសល្យរបស់ក្លឹប Barcelona គឺ Lamine Yamal ដែលទទួលបានចំណាត់ថ្នាក់លេខ ២ ស្មើគ្នា។
Kane បានឈានដល់ចំណុចកំពូលនៃពិភពបាល់ទាត់ បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏អស្ចារ្យបំផុតមួយក្នុងអាជីពរបស់គាត់ ដោយគាត់បានស៊ុតបញ្ចូលទីរហូតដល់ ៧៣ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៦៥ ប្រកួត ទាំងក្នុងកម្រិតក្លឹប និងជម្រើសជាតិ។
សម្រាប់កម្រិតក្លឹប ខ្សែប្រយុទ្ធរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យ Bayern Munich ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៣ គឺពានរង្វាន់ Bundesliga, DFB-Pokal និង DFL-Supercup។
ចំណែកឯកម្រិតអន្តរជាតិវិញ Kane បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសដណ្តើមបានមេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដោយគាត់បានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ក្នុងព្រឹត្តិការណ៍នេះ ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ។
ជ័យជម្នះពានរង្វាន់ Ballon d'Or ដ៏មានប្រវត្តិសាស្ត្រនេះ បានបន្ថែមទៅលើពានរង្វាន់បុគ្គលផ្សេងទៀតដែលគាត់ទទួលបាននៅយប់នោះ ដែលបញ្ជាក់យ៉ាងច្បាស់ពីភាពលេចធ្លោរបស់គាត់ បន្ទាប់ពីគាត់បានទទួលពានរង្វាន់ Gerd Müller Trophy ក្នុងនាមជាខ្សែប្រយុទ្ធឆ្នំាប្រចាំរដូវកាលរួចមកហើយនោះ។
ក្រុម FC Barcelona Femení ត្រូវបានប្រកាសជាផ្លូវការថាជា «ក្លឹបបាល់ទាត់នារីប្រចាំឆ្នាំ» នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៦។...
Lamine Yamal តារាឆ្នើមរបស់ក្លឹប Barcelona បានឈ្នះពានរង្វាន់ Kopa Trophy ឆ្នាំ ២០២៦ យ៉ាងផ្លូវការ ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតនៅក្នុងពិភពបាល់ទាត់។...
កីឡាករប្រយុទ្ធស្លាបរបស់ក្លឹប Arsenal គឺ Bukayo Saka បានឈ្នះពានរង្វាន់ Socrates Award ដែលផ្តល់ជូនសម្រាប់ការងារមនុស្សធម៌ និងគំនិតផ្តួចផ្តើមសង្គមដ៏ល្អបំផុត ដែលពាក់ព័ន្ធនឹងវិស័យបាល់ទាត់។...
យោងតាមអ្នកសារព័ត៌មានជនជាតិអ៊ីតាលី លោក Nicolo Schira បានឱ្យដឹងថា ក្លឹប Juventus កំពុងគ្រោងលក់កីឡាករ Juan Cabal ចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
ក្លឹប Barcelona បានបញ្ជាក់ថា Xavi Espart នឹងត្រូវអវត្តមានពីការប្រកួតរយៈពេលប្រហែល ៧ សប្តាហ៍ បន្ទាប់ពីរងរបួសកជើងខាងស្តាំ ក្នុងអំឡុងពេលប្រកួតជាមួយក្រុម Real Madrid។...