|
|
|
Lamine Yamal តារាឆ្នើមរបស់ក្លឹប Barcelona បានឈ្នះពានរង្វាន់ Kopa Trophy ឆ្នាំ ២០២៦ យ៉ាងផ្លូវការ ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតនៅក្នុងពិភពបាល់ទាត់។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ បន្ទាប់ពីឆ្លងកាត់មួយឆ្នាំដ៏អស្ចារ្យ ដែលគេបានបង្កើតកំណត់ត្រាជាច្រើន ទាំងនៅក្នុងកម្រិតក្លឹប និងកម្រិតអន្តរជាតិ។
សម្រាប់ក្លឹប Barcelona, Yamal គឺជាតួអង្គសំខាន់ក្នុងការគ្របដណ្ដប់លើការប្រកួតក្នុងស្រុក ដោយបានជួយឱ្យក្រុមយក្សមួយនេះឈ្នះពានរង្វាន់ចំនួន ២ គឺពានរង្វាន់ La Liga និងពានរង្វាន់ Spanish Super Cup។
ភាពជោគជ័យដ៏ធំធេងក្នុងឆ្នាំនេះ បានឈានដល់ចំណុចកំពូលនៅលើឆាកអន្តរជាតិ នៅពេលដែលគេបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ឆ្ពោះទៅរកជ័យជម្នះក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២៦។
ក្រៅពីការឈ្នះពានរង្វាន់ Kopa Trophy, Yamal ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយក្លាយជាកីឡាករដំបូងគេដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃពានរង្វាន់ Ballon d’Or ដល់ទៅ ៣ រដូវកាលជាប់ៗគ្នា មុនពេលឈានចូលវ័យ ២០ ឆ្នាំ។
ក្រុម FC Barcelona Femení ត្រូវបានប្រកាសជាផ្លូវការថាជា «ក្លឹបបាល់ទាត់នារីប្រចាំឆ្នាំ» នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៦។...
Harry Kane ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៦ យ៉ាងផ្លូវការ ដោយត្រូវបានទទួលស្គាល់ថាជាកីឡាករឆ្នំាមួយរូបក្នុងពិភពបាល់ទាត់។...
កីឡាករប្រយុទ្ធស្លាបរបស់ក្លឹប Arsenal គឺ Bukayo Saka បានឈ្នះពានរង្វាន់ Socrates Award ដែលផ្តល់ជូនសម្រាប់ការងារមនុស្សធម៌ និងគំនិតផ្តួចផ្តើមសង្គមដ៏ល្អបំផុត ដែលពាក់ព័ន្ធនឹងវិស័យបាល់ទាត់។...
យោងតាមអ្នកសារព័ត៌មានជនជាតិអ៊ីតាលី លោក Nicolo Schira បានឱ្យដឹងថា ក្លឹប Juventus កំពុងគ្រោងលក់កីឡាករ Juan Cabal ចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
ក្លឹប Barcelona បានបញ្ជាក់ថា Xavi Espart នឹងត្រូវអវត្តមានពីការប្រកួតរយៈពេលប្រហែល ៧ សប្តាហ៍ បន្ទាប់ពីរងរបួសកជើងខាងស្តាំ ក្នុងអំឡុងពេលប្រកួតជាមួយក្រុម Real Madrid។...