|
|
|
ក្លឹប AC Milan បានប្រកាសថា Christian Pulisic បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅកីឡដ្ឋាន San Siro រហូតដល់ខែមិថុនា ឆ្នាំ 2031។
កីឡាករស្លាបសញ្ជាតិអាមេរិករូបនេះ បានផ្លាស់ពី Chelsea មកចូលរួមជាមួយក្រុម Rossoneri កាលពីខែកក្កដា ឆ្នាំ 2030 ហើយចាប់តាំងពីពេលនោះមក គេបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម។ ក្នុងចំណោមការបង្ហាញខ្លួន 141 ប្រកួតឱ្យក្រុមអ៊ីតាលីមួយនេះ គេបានស៊ុតបញ្ចូលទី 44 គ្រាប់ និងបានរួមចំណែកយ៉ាងសកម្មក្នុងការវាយលុកជានិច្ច។
ក្លឹប Milan បានលើកឡើងពីសមត្ថភាពបច្ចេកទេស វិជ្ជាជីវៈ ការរក្សាទម្រង់លេងបានល្អជាប់លាប់ និងការខិតខំប្រឹងប្រែងធ្វើការរបស់ Pulisic ថាជាហេតុផលសំខាន់ៗដែលនាំឱ្យមានការសម្រេចចិត្តបន្តកិច្ចសន្យារបស់គេ។
កីឡាករវ័យ 28 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assist) បាន 1 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 8 ប្រកួតនៅរដូវកាលនេះ។
យោងតាមប្រភពពី TEAMtalk បានឱ្យដឹងថា ក្លឹប Barcelona បានចាប់ផ្តើមការចរចាជាមួយក្លឹប Liverpool អំពីការផ្ទេរ Ronald Araujo ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ ដោយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះសង្ឃឹមថានឹងអាចលក់ខ្សែការពាររូបនេះចេញបាននៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
Michael Olise មានកិច្ចសន្យាជាមួយក្លឹប Bayern Munich រហូតដល់រដូវក្តៅឆ្នាំ ២០២៩។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដែលជាម្ចាស់កំណត់ត្រាជើងឯករបស់អាល្លឺម៉ង់មួយនេះ ចង់រក្សាទុកតារាឆ្នើមក្នុងតំបន់ប្រយុទ្ធសញ្ជាតិបារាំងរូបនេះឱ្យនៅជាមួយក្រុមបានយូរជាងនេះទៅទៀត។...
ក្លឹប Como បានបញ្ជាក់ជាផ្លូវការថា ខ្សែប្រយុទ្ធឆ្នើម Moise Kean បានទទួលការព្យាបាលដោយជោគជ័យនៅទីក្រុងបាសេឡូណា (Barcelona) ដើម្បីដោះស្រាយបញ្ហារបួសឆ្អឹងជើងខាងស្តាំ (tibia) ដែលរ៉ាំរ៉ៃ។...
យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ក្លឹប Real Madrid បានបដិសេធសំណើជាច្រើនសម្រាប់ការទិញយកអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin។ ទោះបីជាគាត់ត្រូវអង្គុយបម្រុង Thibaut Courtois ក៏ដោយ ក៏ Lunin នៅតែទទួលបានទំនុកចិត្តពីក្លឹបដដែល។...
Enzo Fernandez បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នារបស់គាត់ក្នុងការត្រឡប់ទៅកាន់ក្លឹប River Plate វិញនៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់ ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់ទៅកាន់ក្លឹបដែលគាត់ធ្លាប់លេងតាំងពីកុមារភាពនេះ នៅតែជាគោលដៅដ៏ធំបំផុតមួយរបស់គាត់។...