|
|
|
Dean Saunders ជាអតីតខ្សែប្រយុទ្ធ Aston Villa, Derby, និង Liverpool បាននិយាយថា Ronaldo កំពុងតែលេងជាមួយនឹងខ្សែបម្រើ
ដែលសមត្ថភាពនៅមានកម្រិតទាប នៅ Manutd ។

គួរបញ្ជាក់ថា Cristiano Ronaldo ខកខានក្នុងការរកគ្រាប់បាល់បញ្ចូលទី ក្នង៥ ប្រកួតចុងក្រោយជាមួយ Manchester United ដែលវាគឺជាស្ថិតិដ៏អន់បំផុត គិតចាប់ពីឆ្នាំ ២០១០ ដែលធ្វើឱ្យមនុស្សជាច្រើនរិះគន់ទៅលើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ ។

តាមពិតខ្សែបម្រើ ២នាក់ដែលលោក Dean Saunders ចង់លើកឡើងនោះគឺ Scott McTominay និង Fred ។ លោក Saunders បានលើកឡើងក្នុងបទសម្ភាសន៏ជាមួយ Talk Sport ថា ៖ " បើអ្នកសួរ Cristiano Ronaldo ថា តើខ្សែបម្រើណាដែលអន់បំផុតដែលគេធ្លាប់បានលេងជាមួយ ? គេប្រាកដជាថា Scott McTominay និង Fred " ៕
ប្រភព: Sportbible
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...