|
|
|
ក្លិបសេះបង្កង់ Juventus កំពុងដាក់គោលដៅលើខ្សែបម្រើរបស់ក្រុមហង្សក្រហម Liverpool ម្នាក់ស្របពេលមានការសង្ស័យទៅលើអនាគតរបស់គេ នៅឯទឹកដី Anfield ។ តាមពិតគេចង់សំដៅទៅ ខ្សែបម្រើសញ្ជាតិហ្គីណេ Naby Keita បន្ទាប់ពី Liverpool ដាក់គោលដៅនាំយកខ្សែបម្រើ Franck Kessie នារដូវក្តៅខាងមុខ ដែលអាចជះឥទ្ធិពលដល់តំណែងដែលគេលេងនាពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថារដូវកាលនេះ Keita បង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះ ដោយសារតែគេមានបញ្ហាររបួសដែលធ្វើអោយប៉ះពាល់ដល់ទម្រង់លេងរបស់គេយ៉ាងខ្លាំង ។

ទោះជាយ៉ាងណាសេះបង្កង់ Juventus នៅតែចង់បានកីឡាករសញ្ជាតិហ្គីណេរូបនេះ ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាកក្លិប AC Milan ជាពិសេសប្រសិនបើអ្នកចាត់ការទូទៅលោក Rossoneri ត្រូវបាត់បង់ Kessie នៅរដូវក្តៅខាងមុខនោះ ៕
ប្រភព : Marca
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...