|
|
|
បើតាមប្រភពជាច្រើនបានបង្ហើបថាក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal កំពុងតាមដានលើខ្សែការពារសញ្ជាតិកូរ៉ខាងត្បូងរបស់ក្លឹប Fenerbahce របស់លីគកំពូលទួរគី ។

សម្រាប់ខ្សែការពារដែលក្លឹបទាំងពីរចាប់អារម្មណ៍នោះគឺកីឡាករ Kim Min-jae ដែលកំពុងបង្ហាញទម្រង់លេងដ៏គួរអោយកត់សម្គាល់
នៅក្នុងក្របខ័ណ្ឌទួរគី Super Lig ។ ទោះជាយ៉ាងណាមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើរូបគេផងដែរដូចជា Tottenham Hotspur, FC Porto និង Juventus ។

គួរបន្ថែមទៀតថា Min-Jae ដែលមានវ័យ ២៥ ឆ្នាំ បានផ្លាស់ទៅប្រទេសទួរគី ពីក្រុមរបស់ចិន BJ Guoan កាលពីខែសីហាឆ្នាំមុន ហើយរហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ២៥ ប្រកួតហើយ នៅក្របខ័ណ្ឌ Super Lig ៕
ប្រភព : Metro
La Liga Celta Vigo VS Barcelona Match ...
Premier League Man City VS Liverpool Match ...
ក្រុម Sunderland បានបើកការស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League ជាមួយក្រុម Arsenal។ ការទាត់បាល់ហ្វ្រីឃីកបានបញ្ចប់ដោយ Daniel Ballard វាយបាល់ចូលទីយ៉ាងខ្លាំង។...
ក្លឹប Real Madrid កំពុងរៀបចំបង្ហាញថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់រដូវកាល 2025-2026 ដោយកីឡដ្ឋាន Santiago Bernabéu ថ្មីដើរតួនាទីយ៉ាងសំខាន់។ យោងតាម 2Playbook ក្លឹបរំពឹងថានឹងទទួលបានប្រាក់ចំណូលសរុបចំនួន 1.248 ពាន់លានដុល្លារ ដែលកើនឡើង 5.4% បើប្រៀបធៀបទៅនឹងរដូវកាលមុន។...
Enzo Fernandez បានបញ្ជាក់ថាគាត់នឹងមិនធ្វើដំណើរទៅកាន់ Argentina national team សម្រាប់កាតព្វកិច្ចអន្តរជាតិក្នុងអំឡុងពេលសម្រាកខែវិច្ឆិកានោះទេ។...