|
|
ទោះបីជាលទ្ធផលបែបនេះ តែវាគឺជាការប្រកួតដែលតានតឹងមួយ ហើយខ្ញុំរីករាយដែលយើងអាចធ្វើបានល្អបែបនេះ។ ដូចដែលខ្ញុំបាននិយាយថាការលេងជាមួយណាហ្គាវើលដ៏ គឺមិនងាយស្រួលនោះទេ ពួកគេតែងតែលេងខ្លាំងៗណាស់។
ខ្ញុំសប្បាយចិត្តដោយយើងបានមកទីនេះជាមួយនឹងទំនុកចិត្ត ហើយក៏រីករាយដែលក្រុមបានកែប្រែលេងបានល្អ ជាមួយនឹងទម្រង់លេង។
ខ្ញុំរីករាយនៅពេលដែលបានឃើញកីឡាករអាចប្រើប្រាស់ឱកាសដែលមានទាំងនោះ ព្រោះយើងមិនមានឱកាសច្រើននោះទេ ប៉ុន្តែពេលដែលយើងមានវា គឺយើងអាចរកគ្រាប់បាល់បាន។ នេះវាពិតជារំភើបសម្រាប់ខ្ញុំជាមួយគុណភាពកីឡាកររបស់យើង។ អ្វីដែលសំខាន់នៅពេលនេះគឺ 3 ពិន្ទុ។
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...