|
|
លោក Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ ។ បើយោងតាមការចុះផ្សាយផ្ទាល់ពីក្លឹប Real Madrid ។ ទោះជាយ៉ាងណាក្តី ក្លឹបមិនបានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់អ្នកចាត់ការរូបនេះឡើយ ។
គួរបញ្ជាក់ថាក្នុងសប្តាហ៍នេះអធិរាជស Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះហើយ ។ សម្រាប់សប្តាហ៍ក្រោយ Real Madrid និងត្រូវមានប្រកួតសំខាន់ជាមួយក្លឹបតោខៀវ Chelsea ក្នុងក្របខ័ណ្ឌ UEFA Champions Leauge វគ្គ៨ក្រុមជើងទីមួយ នៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះហើយ ។ ដូច្នេះបើលោក Ancelotti នៅមានផ្ទុកកូវីដ-១៩ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ ៕
ប្រភព ៖ Marca
BUNDESLIGA WOLFSBURG VS HOFFENHEIM ...
BUNDESLIGA WOLFSBURG VS HOFFENHEIM ...
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City មានបំណងចង់បន្តអាជីពរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានជះឥទ្ធិពលដោយមតិវិជ្ជមានអំពីក្របខ័ណ្ឌ Serie A ពីមិត្តរួមក្រុមបែលហ្ស៊ិក Romelu Lukaku និង Dries Mertens នេះបើយោងតាមអ្នកកាសែត Sacha Tavolieri ។...