|
|
|
ក្រុមយក្សអាឡឺម៉ង់ FC Bayern Munich បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ៨ក្រុមក្រោមថ្វីជើងក្រុមប្រចៀវខ្មៅ Villareal កាលពីយប់មិញ ។

គួរបញ្ជាក់ថា Bayern បានធ្វើការនាំមុខ ១-០ នៅនាទី ៥២ ដោយខ្សែប្រយុទ្ធ Lewandowski ។ ទោះជាយ៉ាងណាក្តីជិតបញ្ចប់តង់ទី២ ទៅហើយ Villareal បានធ្វើការវាយបកបានសម្រេចដោយកីឡាករ Chukwueze នៅនាទី ៨៨ ។

ជាចុងក្រោយក្រុមទាំង២ បញ្ចប់ដោយលទ្ធផល ១-១ តែទោះជាយ៉ាងណាក្តីកាលពីជើងទី១ Villareal បានយកឈ្នះ Bayern ១-០ ។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង Villareal បានយកឈ្នះ Bayern ដោយលទ្ធផល ២-១ និងបានកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយ UEFA Champions League ៕
ប្រភព ៖ BBC Sports
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានសម្រេចបានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ Dominik Szoboszlai។...
លោក Fabrizio Romano និយាយថា អាទិភាពចម្បងរបស់ Endrick Felipe គឺការចូលរួមជាមួយ Olympique Lyon។...
ដឹកនាំដោយលោកវេជ្ជបណ្ឌិត Richard Pruna ក្រុម Barcelona បានទាក់ទងអ្នកឯកទេសវេជ្ជបណ្ឌិត Lasse Lempainen ដើម្បីពិភាក្សាអំពីវិធីល្អបំផុតដើម្បីព្យាបាលជំងឺរលាត់សាច់ដុំរបស់ Lamine Yamal។...