|
|
|
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។
កម្ពុជាមានកីឡាករល្អៗជាច្រើន យើងក៏មានប្រធានក្រុមកម្ពុជា ដូចជា សឿយ វិសាលអីជាដើម ដែលបង្ហាញខ្លួនបានច្រើនប្រកួតជាមួយជម្រើសជាតិ, កីឡាករកម្ពុជាមានល្អៗជាច្រើន ហើយវាក៏ជាឱកាសសម្រាប់កីឡាករកម្ពុជា ដើម្បីបង្ហាញកម្រិតនៃបាល់ទាត់កម្ពុជាទៅកាន់ពិភពលោក ដូចអ្វីដែលយើងកំពុងធ្វើ។
ខ្ញុំមិនយ.ល់ ហេតុអ្វីបានជាគេមិនយកឱកាសនេះដើម្បីបង្ហាញកីឡាករកម្ពុជាទៅកាន់ពិភពលោក។ យ៉ាងណាវាមិនជាបញ្ហានោះទេ ដែលគេជ្រើសរើសកីឡាករទាំងពីរនាក់នេះ នេតូ និង កាន់ ម៉ូ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គួរតែនិយាយថា វាគួរតែជាកីឡាករកម្ពុជា ព្រោះវាគ្រាន់តែជាការប្រកូតមិត្តភាព អ្នកអាចបញ្ជូនកីឡាករណាក៏បាន សម្រាប់ខ្ញុំវាមិនមែនជារឿងល្អសម្រាប់បាល់ទាត់កម្ពុជា ប៉ុន្តែវាមិនស្ថិតនៅក្នុងដៃរបស់ខ្ញុំ ដូច្នេះខ្ញុំមិនអាចធ្វើអ្វីបានទេ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំ។
ខ្ញុំមិនមែនប្រឆាំង ម៉ូ និង នេតូ នោះទេ ខ្ញុំចូលចិត្តពួកគេ តែវាគឺជាឱកាសដើម្បីបង្ហាញកម្រិតនៃបាល់ទាត់ដែលយើងកំពុងមាននៅកម្ពុជា មានកីឡាករល្អៗជាច្រើន គួរតែជាកីឡាករកម្ពុជា សម្រាប់ខ្ញុំគឺជាផលចំណេញក្នុងការបង្ហាញកម្រិតនៃបាល់ទាត់កម្ពុជា។
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានសម្រេចបានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ Dominik Szoboszlai។...
លោក Fabrizio Romano និយាយថា អាទិភាពចម្បងរបស់ Endrick Felipe គឺការចូលរួមជាមួយ Olympique Lyon។...
ដឹកនាំដោយលោកវេជ្ជបណ្ឌិត Richard Pruna ក្រុម Barcelona បានទាក់ទងអ្នកឯកទេសវេជ្ជបណ្ឌិត Lasse Lempainen ដើម្បីពិភាក្សាអំពីវិធីល្អបំផុតដើម្បីព្យាបាលជំងឺរលាត់សាច់ដុំរបស់ Lamine Yamal។...