|
|
ខ្សែបម្រើ Frenkie de Jong បានបិទទ្វារនិងបដិសេធសំណើររបស់ក្លឹបជាច្រើនដែលក្នុងចំណោមនោះមានក្លឹប Manchester United ដែលចង់បានកីឡាករនេះជាងដោយថា គេពេញចិត្តនឹងនៅលេងនៅក្លឹប Barcelona ហើយ ។
De Jong បាននិយាយ ៖" យើងមានមោទនភាពដែរក្នុងនាមជាកីឡាករ នៅពេលដែលមានក្លឹបជាច្រើនចែចូវចង់បានយើង។ ប៉ុន្តែខ្ញុំនៅតែគិតថា ខ្ញុំកំពុងនៅក្លឹបមួយដ៏ធំបំផុតនៅលើលោកទៅហើយនៅក្នុងពេលនេះ ហើយខ្ញុំពេញពេញចិត្តនឹងនៅទីនេះ អញ្ចឹងគ្មានអីទៀតទេនឹងព័ត៌មានចែចូវចង់បានទាំងនោះ "។ គួរបញ្ជាក់ថា De Jong បានមកលេងឲ្យ Barca តាំងពីឆ្នាំ២០១៩មក ដោយចូលរួមលេងបាន១៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយ Barca ដល់ឆ្នាំ២០២៦៕
ប្រភព ៖ BBC Sport
Arsenal បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Martin Zubimendi ពីក្លឹប Real Sociedad ដោយបានតែងតាំងគាត់ជាក្រុមលេខ 36 ជាផ្លូវការ។...
Manchester City ត្រូវបានគេរាយការណ៍ថាបានបើកលក់ Jack Grealish នៅរដូវក្ដៅនេះ ដោយក្លឹបបានកំណត់តម្លៃ 40 លានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសនេះបើយោងតាម Manchester Evening News។...
យោងតាមលោក Matteo Moretto លទ្ធភាពរបស់ Marcus Rashford ចូលរួមជាមួយក្លឹប Barcelona មិនទាន់រលត់ទេ ដោយមានទំនាក់ទំនងថ្មីរវាងក្លឹប និងអ្នកតំណាងរបស់កីឡាកររក្សាជម្រើសនេះនៅដដែល។...
Arsenal បានបញ្ចប់ជាផ្លូវការក្នុងការចុះហត្ថលេខាទិញយកMartín Zubimendi ពី Real Sociedad ក្នុងកិច្ចសន្យារយៈពេលវែង។...
យោងតាមលោក Florian Plettenberg របស់ Sky Germany ក្រុម Arsenal និង Chelsea ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ Noni Madueke នៅសប្តាហ៍ក្រោយ។...